FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បណ្តាច្រកព្រំដែននៅទីក្រុង Shenzhen ត្រូវបានលើកកម្ពស់កម្រិតសម្រួលការធ្វើដំណើរគ្រប់ជ្រុងជ្រោយ ដើម្បីបម្រើដល់ភ្ញៀវមកពីគ្រប់ទិសទី ក្នុងកិច្ចប្រជុំ EPAC

10-11-2026 19:03

(ប៉េកាំង)៖ កិច្ចប្រជុំក្រៅផ្លូវការនៃថ្នាក់ដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី៣៣ នឹងប្រព្រឹត្តទៅនៅទីក្រុង Shenzhen ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា។ ក្នុងនាមជាទីចំណតដំបូងគេបង្អស់សម្រាប់ភ្ញៀវអន្តរជាតិ ដែលអញ្ជើញមកដល់ទីក្រុង Shenzhen ការងារធានាការឆ្លងកាត់ច្រកព្រំដែនគ្រប់ផ្នែកនៃអាកាសយានដ្ឋាន Shenzhen ត្រូវបានរៀបចំរួចរាល់ជាស្រេច។

តាមផែនការ ទីក្រុង Shenzhen បានបើកច្រកពិសេសសម្រាប់ APEC នៅតាមច្រកព្រំដែនចំនួន ៤ ប្រភេទ សរុបចំនួន ៨ ច្រកព្រំដែនរួមមាន៖ ច្រកអាកាសយានដ្ឋាន ច្រកកំពង់ផែសមុទ្រ ច្រកផ្លូវគោក និងច្រកផ្លូវដែក ដើម្បីធានាឱ្យការតភ្ជាប់សេវាកម្មនានារួមមាន ការទូទាត់ប្រាក់ មធ្យោបាយធ្វើដំណើរ និងប្រព័ន្ធទូរគមនាគមន៍ជាដើម មានភាពរលូនបន្ទាប់ពីអ្នកដំណើរបានចូលមកដល់ព្រំដែនប្រទេសចិន ។   

មន្ត្រីការិយាល័យច្រកព្រំដែននៃរដ្ឋបាលប្រជាជនទីក្រុង Shenzhen បានឱ្យដឹងថា បច្ចុប្បន្ននេះបណ្តាច្រកព្រំដែនទូទាំងទីក្រុង បានបង្កើតបរិយាកាសសម្រាប់កិច្ចប្រជុំ APEC រួចរាល់ហើយ ដោយបានដំឡើងស្លាកសញ្ញាជាភាសាបរទេសជាង ១៤ ០០០ផ្ទាំង។ បញ្ជរសេវាពិគ្រោះយោបល់នៅគ្រប់ច្រកទាំងអស់ត្រូវបានដាក់ពង្រាយយ៉ាងពេញលេញ ខណៈប្រព័ន្ធបញ្ជាការធានាសេវាឆ្លងដែននៅនឹងកន្លែង ដំណើរការ ២៤ម៉ោងលើ ២៤ម៉ោង ដូច្នេះបណ្តាច្រកទព្រំដែនទាំងអស់នៃទីក្រុង Shenzhen បានត្រៀមខ្លួនរួចរាល់ជាស្រេច៕