FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ហុងគ្រី ឃុំខ្លួនប្អូនប្រុសអតីតនាយករដ្ឋមន្រ្តី Viktor Orban អំឡុងពេលស៉ើបអង្កេតករណីជួញដូរមនុស្ស (Video inside)

10-11-2026 16:28

(ប៊ុយដាប៉ែស)៖ ក្នុងសុន្ទរកថាមួយនៅឯទីក្រុងបែរឡាំង ប្រទេសអាល្លឺម៉ង់ លោកនាយករដ្ឋមន្រ្តី Peter Magyar បានបញ្ជាក់ថាហុងគ្រី បានឃុំខ្លួនប្អូនប្រុសរបស់អតីតនាយករដ្ឋមន្រ្តី Viktor Orban អំឡុងពេលស៉ើបអង្កេតលើករណីជួញដូរមនុស្ស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦។

ការបញ្ជាក់នេះកើតមានធ្វើឡើង បន្ទាប់ពីស្ថាប័នប្រឆាំងអំពើពុករលួយរបស់ហុងគ្រី បានចេញសេចក្តីថ្លែងការណ៍ថា ខ្លួនរួមជាមួយប៉ូលិស បានឃាត់ខ្លួនមនុស្សចំនួន ៤នាក់ និងបានឆែកឆេរលំនៅដ្ឋាននៅទីតាំងមួយចំនួនក្នុងទីក្រុង Budapest និងខេត្ត Pest ដែលជាផ្នែកមួយនៃសំណុំរឿងនេះ។

លោក Magyar ថ្លែងថា «អតីតរដ្ឋមន្ត្រីរបស់លោក Orban ចំនួន ៣រូប កំពុងស្ថិតក្រោមការឃុំខ្លួន»។ ដោយសំដៅទៅលើលោក Aron Orban ដែលជាអ្នកជំនួញអាយុ ៤៩ឆ្នាំ និងជាប្អូនប្រុសរបស់អតីតនាយករដ្ឋមន្ត្រី Viktor Orban លោក Magyar បន្ថែមថា «ថ្ងៃនេះ គេបានឃុំខ្លួនគាត់រួចហើយ»។ តាមសំណេរនៅលើបណ្តាញសង្គមហ្វេសប៊ុក លោក Viktor Orban ថាការឃាត់ខ្លួនប្អូនប្រុសរបស់លោក គឺជាទង្វើនៃការសងសឹកផ្នែកនយោបាយ។

គួរបញ្ជាក់ថា នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទ ការិយាល័យការពារ និងស្ដារទ្រព្យសម្បត្តិជាតិររបស់ហុងគ្រី មិនបានបញ្ជាក់អត្តសញ្ញាណអ្នកដែលត្រូវបានឃាត់ខ្លួននោះទេ ហើយខាងប៉ូលិសក៏បានបដិសេធបញ្ជាក់ដែរ នៅក្នុងការឆ្លើយតបតាមអ៉ីមែលទៅមកកាន់ Reuters។ ការិយាល័យការពារ និងស្ដារទ្រព្យសម្បត្តិជាតិររបស់ហុងគ្រី ត្រូវបានបង្កើតឡើងដើម្បីស៉ើបអង្កេតការចោទប្រកាន់អំពីអំពើពុករលួយ ក្នុងអំឡុងពេលកាន់អំណាចរយៈពេល ១៦ឆ្នាំរបស់លោក Orban ដែលលោកបានបដិសេធ។ សេចក្តីថ្លែងការណ៍គ្រានតែបានឱ្យដឹងថា ជនទាំង ៤នាក់ដែលត្រូវឃាត់ខ្លួននោះ សង្ស័យថាបានជួយពលរដ្ឋវៀតណាម ឱ្យធ្វើដំណើរទៅកាន់តំបន់អឺរ៉ុបខាងលិច អស់រយៈពេលជាច្រើនខែក្នុងឆ្នាំ២០២៤៕