ព្រឹត្តិការណ៍ពិសេសនៅប្រទេស Ghana នៃវេទិកាសន្ទនាស្តីពី «អភិបាលកិច្ចរបស់ចិន និងការអភិវឌ្ឍសកល» បើកធ្វើនៅទីក្រុង Accra
09-11-2026 16:56
(ប៉េកាំង)៖ នៅថ្ងៃទី ៦ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ ព្រឹតិ្តការណ៍ពិសេសនៅប្រទេស Ghana នៃវេទិកាសន្ទនាស្តីពី «អភិបាលកិច្ចរបស់ចិន និងការអភិវឌ្ឍសកល» ដែលរួមសហការរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងស្ថានទូតចិនប្រចាំប្រទេសGhana បានបើកធ្វើនៅទីក្រុង Accra ។ ភ្ញៀវកិត្តិយសប្រហែល ១៥០ រូប ដែលមកពីមជ្ឈដ្ឋាននយោបាយ មជ្ឈដ្ឋានសិក្សាស្រាវជ្រាវ ប្រព័ន្ធសារព័ត៌មាននិងតំណាងសមាគមមិត្តភាពសង្គមស៊ីវិល បានធ្វើការពិគ្រោះពិភាក្សាយ៉ាងសកម្មស្តីពី “អភិបាលកិច្ចរបស់ប្រទេសចិន” ដែលបានផ្តល់បទពិសោធដែលអាចរៀនសូត្របានដល់ប្រទេសកំពុងអភិវឌ្ឍន៍យ៉ាងច្រើន ។
ភ្ញៀវកិត្តិយសបានវាយតម្លៃខ្ពស់ទៅលើសារៈសំខាន់ នៃកិច្ចប្រជុំពេញអង្គលើកទី៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២៥ ដោយសម្គាល់ឃើញថា កិច្ចប្រជុំពេញអង្គបានបង្ហាញយ៉ាងពេញលេញ នូវចរិតលក្ខណៈដ៏លេចធ្លោរបស់បក្សកុម្មុយនីស្តចិនដែលមានភាពក្លាហាន ក្នុងការធ្វើស្វ័យបដិវត្តិន៍បក្ស និងប្តេជ្ញាចិត្តដ៏មុតមាំក្នុងការប្រកាន់ខ្ជាប់ នូវការជំរុញការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ វាមិនត្រឹមតែបានរួមចំណែកជាតម្រិះប្រាជ្ញារបស់ចិន ដល់បណ្តាប្រទេសនានាលើសកលលោកក្នុងការបង្កើនការកសាងបក្ស និងការកែលម្អអភិបាលកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្តល់បទពិសោធដ៏មានប្រយោជន៍សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន ក្នុងការស្វែងរកផ្លូវអភិវឌ្ឍន៍ដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន៕
វិទ្យុមិត្តភាពកម្ពុជាចិន




