លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងចូលរួមការពារសន្តិសុខ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦
08-11-2026 10:15
(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចូលរួមការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់សាធារណៈ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦។
ពិធីដ៏អធិកអធមនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៦។
កងកម្លាំងទាំងអស់បានបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ ធានាបាននូវបរិយាកាសប្រកបដោយសុវត្ថិភាពទាំងសម្រាប់ថ្នាក់ដឹកនាំជាតិ កីឡាករ កីឡាការិនី ជនពិការ និងសាធារណជនទូទៅដែលបានចូលរួមទស្សនា។







































