ប្រព័ន្ធផ្សព្វផ្សាយហ៊ូទីអះអាងថាការវាយប្រហាររបស់អារ៉ាប៊ីសាអូឌីតសម្លាប់មនុស្ស ២២នាក់ ក្នុងខេត្ត Sanaa យេម៉ែន
07-11-2026 19:23
(សាណា)៖ ប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមឧទ្ទាមហ៊ូទីបានឱ្យដឹងនៅថ្ងៃសៅរ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ថាការវាយប្រហាររបស់អារ៉ាប៊ីសាអូឌីតបានសម្លាប់មនុស្ស ២២នាក់ ក្នុងនោះរួមមានទាំងស្ត្រី និងកុមារ នៅក្នុងខេត្តសាណានៃប្រទេសយេម៉ែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ប្រព័ន្ធផ្សព្វផ្សាយហ៊ូទីបានឱ្យដឹងទៀតថាមនុស្ស ៣០នាក់ក៏បានរងរបួសដែរ។ តែភ្លាមៗ ខាងអារ៉ាប៊ីសាអូឌីតមិនបានធ្វើអត្ថាធិប្បាយអ្វីទេ។ កាលពីថ្ងៃសុក្រម្សិលមិញ ក្រុមហ៊ូទីក៏បានចោទប្រកាន់ផងដែរថាមនុស្ស ៣០នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារមួយរបស់អារ៉ាប៊ីសាអូឌីតលើផ្សារមួយកន្លែងនៅក្នុងខេត្ត Taiz ខណៈកងកម្លាំងរដ្ឋាភិបាលយេម៉ែនគាំទ្រដោយអារ៉ាប៊ីសាអូឌីតបានអះអាងថាក្រុមឧទ្ទាមហ៊ូទីគឺជាអ្នកបាញ់មីស៊ីលបាលិស្ទីគមួយគ្រាប់លើផ្សារខាងលើ។
យេម៉ែនបានធ្លាក់ចូលក្នុងសង្រ្គាមសាជាថ្មីរវាងក្រុមហ៊ូទី និងកងកម្លាំងរដ្ឋាភិបាលយេម៉ែនគាំទ្រដោយអារ៉ាប៊ីសាអូឌីតកាលពីខែកក្កដាកន្លងទៅ បន្ទាប់ពីស្ងប់ស្ងាត់អស់ជាច្រើនឆ្នាំ។ ចាប់តាំងពីសង្រ្គាមផ្ទុះឡើងជាថ្មី អារ៉ាប៊ីសាអូឌីតបានទម្លាក់គ្រាប់បែកស្ទើរជាប្រចាំលើទីតាំងរបស់ក្រុមហ៊ូទី ស្របពេលក្រុមឧទ្ទាមមានអ៉ីរ៉ង់ជាខ្នងបង្អែកមួយនេះបានបើកការវាយប្រហារជាបន្តបន្ទាប់ប្រឆាំងនឹងអារ៉ាប៊ីសាអាឌីត៕

