ព្រឹត្តិការណ៍ពិសេសនៅរុស្ស៊ីនៃវេទិកាសន្ទនាស្តីពី «អភិបាលកិច្ចរបស់ចិន និងការអភិវឌ្ឍសកល» បានប្រារព្ធឡើងនៅក្រុងមូស្គូ
07-11-2026 16:18
(ប៉េកាំង)៖ នៅថ្ងៃទី ៥ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ ព្រឹត្តិការណ៍ពិសេសនៅរុស្ស៊ីនៃវេទិកាសន្ទនាស្តីពី «អភិបាលកិច្ចរបស់ចិន និងការអភិវឌ្ឍសកល» បានប្រារព្ធឡើងនៅក្រុងមូស្គូ ដែលមានការរួមសហការរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG) និងស្ថានទូតចិនប្រចាំនៅរស្ស៊ី ។ លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។
លោក Shen Haixiong បានថ្លែងថា កិច្ចប្រជុំពេញអង្គលើកទី ៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ដែលទទួលបាន ការយកចិត្តទុកដាក់យ៉ាងខ្លាំងពីពិភពលោក បានធ្វើការសង្ខេបយ៉ាងស៊ីជម្រៅអំពីសមិទ្ធផល និងបទពិសោធនៃការគ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹង គ្រប់ជ្រុងជ្រោយនៅក្នុងយុគសម័យថ្មីរបស់ចិន និងបានធ្វើការរៀបចំចាត់ចែងជាប្រព័ន្ធ សម្រាប់ការបន្តជំរុញការគ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ។
លោក Shen Haixiong បានបន្តថា អគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន (CMG) នឹងបន្តផ្សព្វផ្សាយ និងបកស្រាយឱ្យបានល្អនូវមាគ៌ាជោគជ័យ របស់បក្សកុម្មុយនីស្តចិន រៀបរាប់រឿងរ៉ាវរបស់បក្សកុម្មុយនីស្តចិនបន្ថែមទៀត ព្រមទាំងចាក់ផ្សាយកម្មវិធីដ៏ឆ្នើមដូចជា "ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត" និង "ស៊េរីនៃការបកស្រាយស្តីពីគំនិតលោក Xi Jinping ស្តីពីការកសាងបក្ស"ជាដើម ដោយផ្សព្វផ្សាយ និងចែករំលែកបទពិសោធជាក់ស្តែង នៃការសម្រេចបាននូវ"អភិបាលកិច្ចរបស់ប្រទេសចិន" តាមរយៈ "ការគ្រប់គ្រង បក្សកុម្មុយនីស្តចិន"៕
វិទ្យុមិត្តភាពកម្ពុជាចិន
