លោក Xi Jinping ប្រធានរដ្ឋចិន អញ្ជើញចូលរួមការបោះឆ្នោតជ្រើសរើសតំណាងសភាប្រជាជនថ្នាក់សង្កាត់នៅទីក្រុងប៉េកាំង
07-11-2026 16:17
(ប៉េកាំង)៖ ថ្ងៃទី ៦ ខែវិច្ឆិកា គឺជាថ្ងៃបោះឆ្នោតជ្រើសរើសតំណាងសភាប្រជាជនថ្នាក់ឃុំនិង សង្កាត់នៅក្នុងទីក្រុងប៉េកាំង។
នៅពេលអញ្ជើញទៅបោះឆ្នោតជ្រើសរើស តំណាងសភាប្រជាជនថ្នាក់សង្កាត់នៅស្ថានីយ៍បោះឆ្នោត Huairentang ដែលស្ថិតនៅមណ្ឌលបោះឆ្នោតZhongnanhai នៃខណ្ឌ Xicheng លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិន ប្រធានរដ្ឋ និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិម ចិនបានសង្កត់ធ្ងន់ថា ការបោះឆ្នោតជ្រើសរើសតំណាងសភាប្រជាជន គឺជា មូល ដ្ឋានគ្រឹះសម្រាប់ការប្រកាន់ខ្ជាប់ ការធ្វើឱ្យល្អពេញលេញ និងដំណើរការឱ្យបានល្អនូវរបបសភាតំណាងប្រជាជនទូទាំងប្រទេសចិន ហើយក៏ជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងជីវភាពនយោបាយរដ្ឋផងដែរ។ យើងត្រូវអនុវត្ត «លទ្ធិប្រជាធិបតេយ្យប្រជាជនពេញមួយដំណើរការ» (whole-process people’s democracy) ប្រកាន់ខ្ជាប់នូវការដឹកនាំរបស់បក្ស ព្រមទាំងធ្វើការតាមច្បាប់យ៉ាងតឹងរ៉ឹង ដើម្បីធានាជ្រើសរើសតំណាងសភាប្រជាជនដែលប្រជាជនពេញចិត្ត៕
វិទ្យុមិត្តភាពកម្ពុជាចិន

