FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វេទិកាផ្លាស់ប្តូរអរិយធម៌បណ្តាញអ៊ីនធឺណេតនៃកិច្ចប្រជុំកំពូល Wuzhen នៃមហាសន្និបាតបណ្តាញអ៊ីនធឺណេតពិភពលោកឆ្នាំ២០២៦ បានបើកធ្វើ

06-11-2026 17:15

(ប៉េកាំង)៖ ថ្ងៃទី៤ ខែវិច្ឆិកា វេទិកាផ្លាស់ប្តូរអរិយធម៌បណ្តាញអ៊ីនធឺណេត នៃកិច្ចប្រជុំកំពូល Wuzhenនៃមហាសន្និបាតបណ្តាញអ៊ីនធឺណេតពិភពលោកឆ្នាំ២០២៦ បានបើកធ្វើនៅក្រុង Wuzhen ខេត្តជឺជាំងប្រទេសចិន ក្រោមប្រធានបទ“ធ្វើឱ្យកាន់តែស៊ីជម្រៅ នូវការផ្លាស់ប្តូរនិងការរៀនសូត្រអរិយធម៌ទៅវិញទៅមក រួមគ្នាកសាងផ្ទះដ៏ល្អបវរតាមបណ្តាញអ៊ីនធឺណេត” ក្នុងគោលបំណងផ្សព្វផ្សាយយ៉ាងសកម្ម ពីគំនិតផ្តួចផ្តើមអរិយធម៌សកល ជំរុញការផ្លាស់ប្តូរខាងអរិយធម៌បណ្តាញអ៊ីនធឺណេត ដើម្បីចួលរួមចំណែកជាតម្រិះប្រាជ្ញានិងកម្លាំង សម្រាប់ការចាប់ដៃគ្នាកសាងសហគមន៍ជោគវាសនារួមលំហសាយប័រ។

វេទិកាលើកនេះផ្តួចផ្តើមរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងសហការរៀបចំដោយ CRI Online ក្រុមហ៊ុ នHuawei និងក្រុមហ៊ុនច្នៃប្រឌិតថ្មី RayNeo និងមានវត្តមានរបស់អ្នកទទួលខុសត្រូវនៃស្ថាប័នរដ្ឋាភិបាល តំណាងអ្នកជំនាញ បញ្ញវន្តក្នុងវិស័យអរិយធម៌បណ្តាញអ៊ឺនធឺណេត និងអ្នកទទួលខុសត្រូវនៃសហគ្រាសនវានុវត្តន៍ផ្នែកបច្ចេកវិទ្យា និងតំណាងអ្នកល្បីឈ្មោះ តាមបណ្តាញអ៊ឺនធឺណេតសរុបជាង ១២០រូប៕

វិទ្យុមិត្តភាពកម្ពុជាចិន