FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ

04-11-2026 20:40

(តេហេរ៉ង់)៖ ក្រោយគណបក្សសាធារណរដ្ឋរងបរាជ័យក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាមេរិក មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba Khamenei បានថ្លែងនៅថ្ងៃពុធ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះថា ភាពអរិភាពរបស់វ៉ាស៊ីនតោនចំពោះតេហេរ៉ង់ នឹងមិនផ្លាស់ប្តូរឡើយ ទោះបីមានការប្តូរគណបក្សកាន់អំណាច ឬមានការធ្វើសម្បទានណាមួយដល់អាមេរិកក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោកបានបន្ថែមថា អ្នកដែលជឿផ្ទុយពីនេះ គឺ «យល់ខុសយ៉ាងធំ» ហើយព្រមានថា បើអាមេរិកឈ្លានពានអ៊ីរ៉ង់ម្តងទៀត ការឆ្លើយតបរបស់អ៊ីរ៉ង់នឹងមានទំហំធំជាងមុនឆ្ងាយ។

លោក Khamenei ក៏បានលើកឡើងថា ការដែលអ៊ីរ៉ង់បំផ្លាញមូលដ្ឋានយោធាអាមេរិកក្នុងតំបន់ និងគ្រប់គ្រងច្រកសមុទ្រ Hormuz គឺជាផ្នែកមួយនៃយុទ្ធនាការប្រឆាំងនឹងអនុត្តរភាពរបស់អាមេរិក ដោយលោកថា «អាមេរិកមើលឃើញថា ទីបញ្ចប់នៃអនុត្តរភាពរបស់ខ្លួននៅឆ្ងាយ ប៉ុន្តែយើងមើលឃើញថាវានៅជិតហើយ»៕