ការស្ទង់មតិរបស់បណ្តាញ CGTN ស្តីពីសភាពការណ៍បើកចំហនៃពិភពលោក៖ បទពិសោធបើកចំហរបស់ប្រទេសចិន ទទួលបានការទទួលស្គាល់ខ្ពស់
04-11-2026 16:56
(ប៉េកាំង)៖ បណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CGTN) បានសហការជាមួយសាកលវិទ្យាល័យ Renmin នៃប្រទេសចិន ធ្វើការស្ទង់មតិជាសកលស្តីពី "ស្ថានភាពបើកចំហនៃពិភពលោកឆ្នាំ ២០២៦" តាមរយៈវិទ្យាស្ថានស្រាវជ្រាវទំនាក់ទំនងអន្តរជាតិ យុគសម័យថ្មីចំពោះអ្នកផ្តល់បទសម្ភាសន៍ចំនួន ២០១០០ នាក់មកពី៤៤ ប្រទេសជុំវិញពិភពលោក។
ការស្ទង់មតិលើកនេះបានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍យល់ឃើញជាទូទៅថា បរិយាកាសបើកចំហរបស់សកលលោក មានភាពកាន់តែស្មុគស្មាញ និងមានបញ្ហាប្រឈមកាន់តែខ្លាំងឡើង ការផ្លាស់ប្តូរវប្បធម៌គឺមានភាពងាយស្រួលបំផុត ហើយជម្លោះភូមិសាស្ត្រនយោបាយគឺជាឧបសគ្គធំបំផុត។ ពួកគេបានវាយតម្លៃជាវិជ្ជមានចំពោះ ប្រទេសចិនដែលបានពង្រីក ការបើកចំហកម្រិតខ្ពស់តាមរយៈការធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍នាំចូលចិនអន្តរជាតិជារៀងរាល់ឆ្នាំ ហើយបញ្ជាក់ថាប្រការនេះបានបញ្ចូល ភាពប្រាកដប្រជាទៅក្នុងសហគមន៍អន្តរជាតិដ៏មានភាពច្របូកច្របល់។
ការស្ទង់មតិនេះគ្របដណ្តប់លើ ប្រទេសអភិវឌ្ឍន៍សំខាន់ៗ និងប្រទេសជាតំណាង នៃ“សកលខាងត្បូង”៕
វិទ្យុមិត្តភាពកម្ពុជាចិន
