បទវិភាគ៖ ពាក្យពេញនិយម "China+”ត្រូវអាប់ដេត ខណៈការធ្វើទេសចរណ៍នៅប្រទេសចិនមានភាពពេញនិយមខ្លាំងជាបន្តបន្ទាប់
04-11-2026 16:30
(ប៉េកាំង)៖ នេះគឺជាគ្រឿងបន្លាស់ដែលខ្ញុំបានទិញសម្រាប់ pocket camera (https://www.baidu.com/link?url=cc1irhiUXUmaZ19dFE0Ex4PSjcqaene6HFEZX1-Hyy792102psYrRbd2v2Jf_CEIECfWCJxbWJyVRpO7TgF8DVv2y0t3nZ1au9dEOnvuSDL62VQkbbE8QEP8k52mq8PY&wd=&eqid=d705dece001b031f000000026aea8289)របស់ខ្ញុំ ។ សមិទ្ធផលដែលក្រុមហ៊ុនផលិតចិនទទួលបានក្នុងវិស័យនេះពិតជាគួរឱ្យអ្នកផងចាប់អារម្មណ៍ណាស់ !""ខ្ញុំប្រាប់អ្នកទាំងគ្នាឱ្យយកវ៉ាលីទទេមកនៅពេលដើរទស្សនានៅប្រទេសចិន ព្រោះលោកអ្នកនឹងអស់កម្លាំងរហិតរហៃក្នុងការដើរទិញអីវ៉ាន់នៅទីនោះ ។ល។ " ពេលថ្មីៗនេះ (វីដេអូអំពីការបើកប្រអប់ក្នុងពេលដើរទិញអីវ៉ាន់នៅប្រទេសចិន)ត្រូវបានផ្សព្វផ្សាយតៗគ្នាលើបណ្តាញទំនាក់ទំនងសង្គមបរទេស ។ ចាប់ពីស្បែកជើងប៉ាតានិងគ្រឿងសម្អាងដល់ថ្នាំបុរាណចិនដូចជាស៊ីរ៉ូក្អកជាដើមរហូតដល់យន្តហោះគ្មានមនុស្សបើកនិងឧបករណ៍ hand held gimbal ជាដើម ម៉ាកក្នុងស្រុកចិនបានក្លាយជា"ទំនិញពិសេសក្នុងស្រុក"ដ៏ពេញនិយមរបស់ភ្ញៀវទេសចរបរទេស ។ ទិន្នន័យបង្ហាញថា បរិមាណចាក់ផ្សាយវីដេអូពាក់ព័ន្ធនឹង"China Haul"នៅលើបណ្តាញទំនាក់ទំនងសង្គមនៅបរទេសដ៏សំខាន់មួយបានលើសពី ១១០ លានដង ។
នេះគឺជាសក្ខីភាពនៃការកើនឡើងជាបន្តបន្ទាប់នៃភ្ញៀវទេសចរបរទេសដែលទៅទស្សនាប្រទេសចិន ។ អ្នកសង្កេតការណ៍បានចង្អុលបង្ហាញថា ជនបរទេសកាន់តែច្រើនកំពុងទៅទស្សនាចិន ដោយមានចិត្តចង់ដឹងចង់ឃើញអំពីបញ្ហាថា "ហេតុអ្វីបានជាប្រទេសចិនបានទទួលការអភិវឌ្ឍយ៉ាងល្អបែបនេះ” ការចូលដែនធ្វើទេសចរណ៍នៅប្រទេសចិនបានឈានចូល"សម័យកាលមាស" ។
ទិន្នន័យចុងក្រោយបំផុតបានបញ្ជាក់ពីចំណុចនេះ៖នៅត្រីមាសទីបីឆ្នាំនេះ ចំនួនភ្ញៀវទេសចរបរទេសបានឈានដល់ ១១,៦០១ លាននាក់ដែលកើនឡើង ១៥,៦ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ក្នុងនោះ ភ្ញៀវទេសចរបរទេសដែលត្រូវលើកលែងទិដ្ឋការបានមានចំនួន៨,៩៩២លាននាក់ដែលស្មើនឹង ៧៧,៥ ភាគរយនៃចំនួនភ្ញៀវទេសចរបរទេសសរុប ។ លើសពីនេះ ភ្ញៀវទេសចរបរទេសក៏កំពុងបង្កើតថ្មីនូវ"បទពិសោធន៍ធ្វើដំណើរ”របស់ពួកគេផងដែរ៖ដំណើរកម្សាន្តវប្បធម៌ ដំណើរកម្សាន្តបច្ចេកវិទ្យានិងដំណើរកម្សាន្តរោងចក្រកំពុងក្លាយជាការដកបទពិសោធន៍ថ្មីក្នុងប្រទេសចិន ហើយជនបរទេសកាន់តែច្រើនសម្គាល់ឃើញថា “ប្រទេសចិនមានតម្លៃសម្រាប់ការទស្សនា” “ជីវភាពរស់នៅរបស់ចិនមានតម្លៃសម្រាប់ការដកបទពិសោធន៍”និង“ម៉ាកយីហោចិនមានតម្លៃសម្រាប់ការទិញ” ។
ហេតុអ្វីបានជាការចូលធ្វើទេសចរណ៍នៅចិនមានការផ្លាស់ប្តូរឥតឈប់ឈរ? លោក Li Jun ប្រធានមន្ទីរពាណិជ្ជកម្មសេវាកម្មអន្តរជាតិនៃវិទ្យាស្ថានសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្មចិនបានថ្លែងថា ការផ្លាស់ប្តូរពីការដែលភ្ញៀវទេសចរចិនទៅក្រៅប្រទេសដើម្បីទិញទំនិញទៅជាការដែលជនបរទេសមកប្រទេសចិនដើម្បីទិញទំនិញគឺជាការឆ្លុះបញ្ចាំងពីការកើនឡើងយ៉ាងលេចធ្លោនៃកម្លាំងទាក់ទាញខាងវប្បធម៌ ការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យានិងឥទ្ធិពលអន្តរជាតិរបស់ប្រទេសចិនដែលបង្ហាញឱ្យឃើញថា ប្រទេសចិនដែលកំពុងពង្រីកការបើកទូលាយចំពោះបរទេសជាបន្តបន្ទាប់បានទទួលចំណាប់អារម្មណ៍ល្អនិងការទទួលស្គាល់កាន់តែច្រើនពីសហគមន៍អន្តរជាតិ។
មិនត្រឹមតែប៉ុណ្ណោះទេ ទេសចរណ៍បច្ចេកវិទ្យានិងដំណើរទស្សនកិច្ចនៅរោងចក្រក៏ទទួលប្រជាប្រិយភាពយ៉ាងខ្លាំងផងដែរ ។ ទិដ្ឋភាពប្រកបដោយការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យាដូចជាការបើកបរដោយស្វ័យប្រវត្តិ មនុស្សយន្តឆ្លាតវៃនិងរថយន្តថាមពលថ្មីកំពុងទាក់ទាញភ្ញៀវទេសចរបរទេសជាច្រើន ។ បន្ទាប់ពីបានដកបទពិសោធន៍ពីរថយន្តថាមពលថ្មីមួយគ្រឿង អ្នកទេសចរតង់ហ្សានីម្នាក់បានថ្លែងថា "វិធីសាស្រ្តបើកទ្វារថ្មី ប្រព័ន្ធអូឌីយ៉ូក្នុងរថយន្តនិងប្រព័ន្ធបើកបរឆ្លាតវៃជាដើមសុទ្ធតែបានបន្សល់ទុកចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅដល់ខ្ញុំ ។ បច្ចេកវិទ្យារបស់ប្រទេសចិនកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស!" ។ សព្វថ្ងៃនេះ "ការមកប្រទេសចិនដើម្បីសម្លឹងមើលអនាគត"បានក្លាយជារឿងទាន់សម័យរបស់ភ្ញៀវទេសចរបរទេស។
ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ប្រទេសចិននឹង"អនុវត្តផែនការសកម្មភាពដើម្បីពង្រីកនិងកែលម្អឧស្សាហកម្មសេវាកម្ម" ហើយពូនជ្រំម៉ាក"សេវាកម្មចិន"កាន់តែច្រើន ។ តាមរយៈរមណីយដ្ឋានដ៏ពេញនិយម ការដកបទពិសោធន៍ពីវប្បធម៌ចិននិងផលិតផលចិនដ៏ល្អប្រណិត អ្នកទេសចរបរទេសនឹងមានការយល់ដឹងកាន់តែស៊ីជម្រៅអំពីប្រទេសចិនដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័សនិងស្វែងយល់ពីភាពស្មោះត្រង់របស់ប្រទេសចិនក្នុងការឱបក្រសោបពិភពលោកដោយភាពបើកចំហ ។ វាអាចព្យាករណ៍ថា ដំណើរការនៃការអាប់ដេតពាក្យពេញនិយម"China+"នឹងប្រព្រឹតិ្តជាបន្ត៕
វិទ្យុមិត្តភាពកម្ពុជាចិន

