FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រឹត្តិការណ៍ពិសេសនៅអាមេរិកនៃកិច្ចសន្ទនាសកលស្តីពី «អភិបាលកិច្ចរបស់ប្រទេសចិន និងការអភិវឌ្ឍរបស់ពិភពលោក» បានប្រារព្ធឡើងនៅទីក្រុងវ៉ាស៊ីនតោន

04-11-2026 16:28

(ប៉េកាំង)៖ នៅថ្ងៃទី ២ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ ព្រឹត្តិការណ៍ពិសេសនៅអាមេរិកនៃកិច្ចសន្ទនាសកលស្តីពី "អភិបាលកិច្ចរបស់ប្រទេសចិន និងការអភិវឌ្ឍរបស់ពិភពលោក"ដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងស្ថានទូតចិនប្រចាំសហរដ្ឋអាមេរិក ត្រូវបានប្រារព្ធឡើងនៅទីក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិក។ ភ្ញៀវកិត្តិយសជិត ១០០រូប បូករួមទាំងតំណាងមកពីមជ្ឈដ្ឋានយុទ្ធសាស្ត្រ ពាណិជ្ជកម្ម សិក្សាស្រាវជ្រាវ ប្រព័ន្ធផ្សព្វផ្សាយ និងនិស្សិតសាកលវិទ្យាល័យរបស់សហរដ្ឋអាមេរិកជាំដើម បានចូលរួមការពិភាក្សា ដោយស៊ីជម្រៅអំពីប្រធានបទដូចជា បទពិសោធន៍អភិបាលកិច្ចជាតិដ៏ជោគជ័យរបស់ប្រទេសចិន និងការចូលរួមចំណែករបស់ប្រទេសចិន ចំពោះពិភពលោក។ តំណាងចូលរួមបានឯកភាពគ្នាថា ប្រទេស និងគណបក្សនយោបាយកាន់តែច្រើនឡើងៗ កំពុងស្រូបយកការបំផុសគំនិតពី "អភិបាលកិច្ចរបស់ប្រទេសចិន" ដើម្បីស្វែងរកផ្លូវអភិបាលកិច្ចដែលសមស្របទៅនឹងលក្ខខណ្ឌជាតិរបស់ខ្លួន​។

លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានថ្លែងថា អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន នឹងបន្តផ្សព្វផ្សាយ និងបកស្រាយឱ្យបានល្អ នូវយុទ្ធសាស្ត្រយកឈ្នះរបស់បក្សកុម្មុយនីស្តចិន រៀបរាប់អំពីរឿងរ៉ាវរបស់បក្សកុម្មុយនីស្តចិនបន្ថែមទៀត និងបញ្ចេញកម្មវិធី ដែលមានគុណភាពខ្ពស់ដូចជា «ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត» និង «ការបកស្រាយអំពីគំនិត លោក Xi Jinping ស្តីពីការកសាងបក្ស»ជាដើម ដើម្បីចែករំលែកបទពិសោធជាក់ស្តែងនៃការសម្រេចបាននូវ "អភិបាលកិច្ចរបស់ប្រទេសចិន" តាមរយៈ "អភិបាលកិច្ចរបស់បក្សកុម្មុយនីស្តចិន"៕

វិទ្យុមិត្តភាពកម្ពុជាចិន