FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

CNN ព្យាករថាសភាតំណាងរាស្ត្រ នឹងធ្លាក់ចូលកណ្ដាប់ដៃរបស់គណបក្សប្រជាធិបតេយ្យ (Video inside)

04-11-2026 10:48

(វ៉ាស៊ីនតោន)៖ សារព័ត៌មានអាមេរិក CNN បានព្យាករថាគណបក្សប្រជាធិបតេយ្យនឹងក្ដោបយកបានសំឡេងភាគច្រើនដើម្បីគ្រប់គ្រងសភាតំណាងរាស្ត្រ ខណៈការរាប់សន្លឹកឆ្នោតកំពុងប្រព្រឹត្តទៅដោយលទ្ធផលបណ្ដើរៗបង្ហាញថាបក្សប្រជាធិបតេយ្យកំពុងនាំមុខគណបក្សសាធារណរដ្ឋរបស់លោក ដូណាល់ ត្រាំ។

ការព្យាករនេះប្រសិនបើក្លាយជាការពិតមែន នោះវានឹងត្រួសត្រាយផ្លូវឱ្យលោក Hakeem Jeffries មកពីគណបក្សប្រជាធិបតេយ្យឆ្ពោះទៅរកកៅអីជាប្រធានសភាតំណាងរាស្ត្រអាមេរិក ស្បែកខ្មៅដំបូងបំផុតរបស់សហរដ្ឋអាមេរិក។

លើសពីនេះទៅទៀត ការគ្រប់គ្រងណាមួយរបស់គណបក្សប្រជាធិបតេយ្យនឹងផ្ដល់អំណាចឱ្យគណបក្សប្រជាធិបតេយ្យបន្តអនុវត្តការតាមដានយ៉ាងតឹងរ៉ឹងលើរបៀបវារៈនយោបាយរបស់រដ្ឋបាល លោកប្រធានាធិបតីដូណាល់ ត្រាំ៕