FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កងទ័ពថៃបាញ់ព្រមាន បន្ទាប់ពីការប្រយុទ្ធគ្នានៅមីយ៉ាន់ម៉ា ផ្លាតគ្រាប់ចូលដីថៃ (Video inside)

04-11-2026 10:26

(បាងកក)៖ កងកម្លាំង Rajamanu Task Force នៅក្រោមបញ្ជារបស់កងកម្លាំង Naresuan Force បានបាញ់គ្រាប់បំភ្លឺជាការព្រមានកាលពីល្ងាចថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បន្ទាប់ពីគ្រាប់កាំភ្លើងពីការប៉ះទង្គិចគ្នារវាងកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ា និងកងកម្លាំងជនជាតិភាគតិច/កងកម្លាំងតស៊ូ បានឆ្លងចូលទឹកដីថៃ ក្នុងស្រុក Mae Sot នៃខេត្ត Tak។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Khaosod។

ការបាញ់ព្រមានខាងលើបានកើតឡើងនៅម៉ោងប្រហែល ១៩៖១៥ នាទី ដើម្បីឆ្លើយតបទៅនឹងឧបទ្ទវហេតុ និងអនុលោមតាមបទបញ្ជាប្រតិបត្តិការយោធា (ROE)។

កងកម្លាំងពិសេសថៃបានបង្កើនសន្តិសុខព្រំដែន ដោយដាក់ពង្រាយកងល្បាតដើម្បីតាមដាន និងរក្សាវត្តមានកងកម្លាំងយោធានៅតាមបណ្តោយព្រំដែនជាប់ជាមួយមីយ៉ាន់ម៉ា។ វិធានការ ទាំងនេះមានបំណងត្រៀមលក្ខណៈទប់ស្កាត់កុំគ្រាប់កាំភ្លើង ឬគ្រាប់ផ្លោងឆ្លងដែនដោយសារការវាយប្រយុទ្ធគ្នានៅមីយ៉ាន់ម៉ា ខណៈផ្តល់អាទិភាពលើការធានាសុវត្ថិភាព និងទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋក្នុងតំបន់៕