FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

របបមជ្ឈការបែបប្រជាធិបតេយ្យ ចូលរួមចំណែកជាប្រាជ្ញាអភិបាលកិច្ចបែបចិន

03-11-2026 17:43

(ប៉េកាំង)៖ ឆ្លងកាត់បញ្ហាប្រឈមនិងទុក្ខលំបាកជាងមួយសតវត្សរ៍ ហេតុអ្វីបានគណបក្សកុម្មុយនីស្តចិនដែលមានសមាជិកជាង ១០០ លាននាក់អាចបង្រួបបង្រួមនិងដឹកនាំប្រជាជនចិន ១,៤ ប៊ីលាននាក់ឲ្យសម្រេចបាននូវ្ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព សង្គមមានសាមគ្គីភាពនិងស្ថិរភាពជាប់រហូតបែបនេះ ? ប្រសិនបើយើងប្រៀបធៀបអភិបាលកិច្ចជាតិ ទៅនឹងការសម្តែងស៊ីមហ្វូនីដ៏អស្ចារ្យ នោះរបបមជ្ឈការបែបប្រជាធិបតេយ្យគឺជាការប្រតិបត្តិតាមបែបវិទ្យាសាស្ត្ររបស់វង់ភ្លេង ។ អំឡុងពេលសម្តែង តន្ត្រីករម្នាក់ៗ មានសេរីភាពក្នុងការបង្ហាញជំនាញរបស់ពួកគេ។ នេះគឺជា "ប្រជាធិបតេយ្យ" ពិតប្រាកដ ។ ប៉ុន្តែការសម្តែងទាំងមូល ត្រូវគោរពតាមអ្នកបញ្ជាភ្លេងនិងសហការគ្នា ដើម្បីបង្កើតជាចង្វាក់តន្ត្រីដ៏ពេញលេញនិងស៊ីសង្វាក់គ្នា ។ នេះគឺជា "មជ្ឈការ" ដ៏មានប្រសិទ្ធភាព។

របបមជ្ឈការបែបប្រជាធិបតេយ្យ គឺជាតុល្យភាពដ៏ល្អឥតខ្ចោះរវាង "ការប្រមូលផ្តុំសំឡេងរួម" និង "ការបង្រួបបង្រួមនិងប្រមូលផ្តុំកម្លាំង"។ ក្នុងនាមជាគោលការណ៍ចាត់តាំងជាមូលដ្ឋាននិងជាប្រព័ន្ធដឹកនាំរបស់បក្សកុម្មុយនីស្តចិន តក្កវិជ្ជាស្នូលនៃរបបមជ្ឈការ បែបប្រជាធិបតេយ្យ គឺសាមញ្ញណាស់ ៖ មុននឹងធ្វើការសម្រេចចិត្ត ត្រូវស្តាប់ដោយយកចិត្តទុកដាក់និងពិគ្រោះយោបល់យ៉ាងទូលំទូលាយ ដើម្បីទទួលយកតម្រិះប្រាជ្ញារបស់មនុស្សគ្រប់គ្នា ។ បន្ទាប់ពីធ្វើការសម្រេចចិត្តរួច ត្រូវធ្វើសកម្មភាពរួមគ្នា ដើម្បីប្រមូលកម្លាំង របស់មនុស្សគ្រប់គ្នា ។ តាំងពីការបង្កើតបក្ស ដំបូងបក្សកុម្មុយនីស្តចិនបានកម្កល់ទុករបបមជ្ឈការបែបប្រជាធិបតេយ្យ ជាគោលការណ៍ចាត់តាំងរបស់ខ្លួន ។ ប្រព័ន្ធនេះមិនមែនគ្រាន់តែជាទ្រឹស្តីនោះទេ ប៉ុន្តែត្រូវបានអនុវត្តនៅគ្រប់កម្រិត នៃរចនាសម្ព័ន្ធអង្គការរបស់គណបក្ស ៖ ពីថ្នាក់មូលដ្ឋានដែលមានសមាជិកប៉ុន្មាននាក់ក៏ត្រូវរួមគ្នាសិក្សាស្រាវជ្រាវនិងបញ្ចេញមតិរហូត់ ដល់គណៈកម្មាធិការកណ្តាលនិងបក្សទាំងមូល ការងារទាំងអស់ត្រូវអនុវត្តយ៉ាងតឹងរ៉ឹង ស្របតាមរបបមជ្ឈការបែបប្រជាធិបតេយ្យដោយបង្កើតជា ខ្សែសង្វាក់ប្រតិបត្តិការរបស់អង្គដែលមានទំនាក់ទំនងគ្នា ទៅវិញទៅមកពីលើដល់ក្រោម ប្រជាធិបតេយ្យពេញលេញនិងប្រមូលផ្តុំគ្នា។

នៅពេលដែលគោលការណ៍នេះត្រូវបានប្រើក្នុងអភិបាលកិច្ចជាតិ តើ របបមជ្ឈការបែបប្រជាធិបតេយ្យត្រូវសម្រេចបានយ៉ាងដូចម្តេច ? ដំណើរការនៃការតាក់តែងសេចក្តីព្រាងនៃសំណើស្តីពីផែនការប្រាំឆ្នាំទី ១៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន គឺជាគឺជាឧទាហរណ៍ដ៏រស់រវើកមួយ ។ បើក្រឡេកមើលទៅលើពិភពលោក ប្រព័ន្ធគ្រប់គ្រងរបស់ប្រទេសលោកខាងលិចមួយចំនួន មើលទៅដូចជាមាន“ប្រជាធិបតេយ្យ”ខ្លាំង ប៉ុន្តែពួកគេត្រូវបានរងឥទ្ធពលជាយូរដោយសារនយោបាយបក្ខពួកនិងការរឹតត្បិចរវាងបក្ខពួក ដូច្នេះ បញ្ហាសាធារណៈងាយជាប់គាំង គោលនយោបាយត្រូវបានកែចុះកែឡើងតាមការផ្លាស់ប្តូរអំណាច ហើយផែនការសំខាន់ៗពិបាកជំរុញទៅមុខ ក្នុងរយៈពេលវែង ។ បន្ទាប់ពីការរៀបចំផែនការត្រូវបានបញ្ចប់ ការសាងសង់បណ្តាញផ្លូវដែកល្បឿនលឿនរបស់ប្រទេសចិន ត្រូវបានអនុវត្តនៅតំបន់នានាតាមការសហការគ្នា ។ ផែនការទាំងមូលនេះមិនត្រូវបានលុបចោលដោយសារតែ ការផ្លាស់ប្តូរអំណាចក្នុងរដ្ឋាភិបាលឬជម្លោះតាមមូលដ្ឋាននោះទេ ហើយទីបំផុតបណ្តាញផ្លូវដែកល្បឿនលឿនធំបំផុត លើពិភពលោកត្រូវបានសាងសង់នៅទីបំផុតនៅប្រទេសចិន ។ ផ្ទុយទៅវិញ តាំងពីគម្រោងរថភ្លើងល្បឿនលឿនរបស់ រដ្ឋកាលីហ្វ័រញ៉ាដែលគ្រោងសាងសងនៅឆ្នាំ ២០០៨ ត្រូវបានរារាំងដោយកត្តាដូចជាជម្លោះបក្ខពួក និងការរារាំងពីក្រុមផលប្រយោជន៍ ដែលបណ្តាលឱ្យរយៈពេលសាងសងអូសបន្លាយយូរ ត្រូវកែសម្រួលថវិកាឥតឈប់ឈរនិងគោលដៅដែលគ្រោងទុកមិនទាន់បានសម្រេច។

របបមជ្ឈការបែបប្រជាធិបតេយ្យ គឺការស្រូបយកប្រាជ្ញារបស់ប្រជាជនទាំងមូលតាមរយៈ “លទ្ធិប្រជាធិបតេយ្យ”ដោយជៀសវាងការផ្ដាច់ខ្លួន ចេញពីមហាជន ។ ការពិតជាក់ស្តែងបានបង្ហាញថា របបដែលអាចបម្រើប្រជាជន ផ្តល់ផលប្រយោជន៍ដល់ប្រទេសជាតិ និងធានាស្ថិរភាពសង្គម រយៈពេលវែង ទើបជារបបដ៏ល្អប្រសើរ ។ នេះគឺជាអាថ៌កំបាំងស្នូលនៃប្រាជ្ញាអភិបាលកិច្ចតាមបែផែនបចិន៕

វិទ្យុមិត្តភាពកម្ពុជាចិន