FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតីកូរ៉េខាងត្បូង អំពាវនាវឱ្យបង្កើតស្ថាប័នសន្តិសុខសាយប័រដ៏មានអំណាច សម្រាប់ប្រទេស (Video inside)

03-11-2026 15:58

(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung នាថ្ងៃអង្គារ ទី៣​ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអំពាវនាវឱ្យមានការបង្កើតស្ថាប័នសន្តិសុខសាយប័រដ៏មានអំណាចមួយ នៅកម្រិតរដ្ឋាភិបាល ដើម្បីសម្របសម្រួលកិច្ចការនានា ដែលបច្ចុប្បន្នត្រូវបានបែងចែកតាមស្ថាប័នផ្សេងៗគ្នា ដោយលើកឡើងពីកម្រិតសមត្ថភាពការពារប្រព័ន្ធសំខាន់ៗ របស់ប្រទេសក្នុងពេលបច្ចុប្បន្ន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។

ថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោក Lee គូសបញ្ជាក់ថា «ប្រព័ន្ធសន្តិសុខសាយប័រដែលមានស្រាប់ ដែលផ្តោតចម្បងលើការងារត្រួតពិនិត្យ និងចាត់វិធានការឆ្លើយតប ពេលដែលមានហេតុការណ៍កើតឡើងរួចហើយនោះ កំពុងបង្ហាញឱ្យឃើញនូវចំណុចខ្វះខាត។ ខ្ញុំស្នើឱ្យមានពិចារណាដោយយកចិត្តទុកដាក់ លើការបង្កើតស្ថាប័នដឹកនាំផ្នែកសន្តិសុខសាយប័រដ៏មានអំណាច និងមានប្រសិទ្ធភាពមួយ ដែលអាចត្រួតពិនិត្យ និងសម្របសម្រួលកិច្ចការសន្តិសុខនានា ដែលបច្ចុប្បន្នកំពុងស្ថិតនៅដាច់ដោយឡែកពីគ្នា»។

លោក Lee ក៏បានលើកឡើងអំពីករណីក្រុមហ៊ុន Binance ដែលជាទីផ្សារជួញដូររូបិយប័ណ្ណគ្រីបតូធំជាងគេបំផុតលើពិភពលោក រងនូវការលួចចូល hack យកប្រាក់រាប់ពាន់លានដុល្លារ បន្ទាប់ពីប៉ុន្តែមិនបាននិយាយចំឈ្មោះកូរ៉េខាងជើងទេ ខណៈទីភ្នាក់ងារស៉ើបអង្កេតសហព័ន្ធអាមេរិក (FBI) ចោទប្រកាន់ថាកូរ៉េខាងជើងគឺជាអ្នកនៅពីក្រោយការលួចចូល hack នេះ។ កូរ៉េខាងជើងបានបដិសេធជាប់ពាក់ព័ន្ធនឹងរឿងនេះ។

តាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Yonhap ទីភ្នាក់ងារស៉ើបការណ៍សម្ងាត់ជាតិកូរ៉េខាងត្បូង បានចាប់ផ្តើមត្រួតពិនិត្យសន្តិសុខសាយប័រ នៅតាមក្រសួងនានារបស់រដ្ឋាភិបាលកណ្តាល អាជ្ញាធរមូលដ្ឋាន និងស្ថាប័នសាធារណៈ សរុបជាង ២ ១០០កន្លែង៕