FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក Xi Jinping ធ្វើរបាយការណ៍អំពីការព្រាង «ការសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អំពីបញ្ហាសំខាន់មួយចំនួនស្តីពីការប្រកាន់ខ្ជាប់ ការជំរុញការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ»

02-11-2026 16:23

(ប៉េកាំង)៖ ក្នុងកិច្ចប្រជុំពេញអង្គលើកទី ៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី២០ ដែលទើបតែបញ្ចប់ នាពេលកន្លងទៅ ​លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើរបាយការណ៍អំពីការព្រាង «ការសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អំពីបញ្ហាសំខាន់មួយចំនួនស្តីពីការប្រកាន់ខ្ជាប់ ការជំរុញការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ»។

អំពីការគិតពិចារណាពាក់ព័ន្ធនឹងប្រធានបទពិភាក្សានៃកិចប្រជុំពេញអង្គ លោក Xi Jinping​ បានលើកឡើងពីការពិចារណាបីចំណុច៖
ទី១​ វាជាតម្រូវការដ៏ចាំបាច់សម្រាប់ការរក្សាភាពឈានមុខ និងភាពបរិសុទ្ធនៃបក្ស ព្រមនិងពង្រឹងឋានៈកាន់អំណាចក្នុងរយៈពេលវែងរបស់បក្ស​។
ទី២ វាជាតម្រូវការដ៏ចាំបាច់សម្រាប់ការពង្រឹងនិងអភិវឌ្ឍនិម្មាបនកម្ម ផ្នែកនយោបាយដ៏ល្អប្រសើរ​ដែលបក្ស​ទាំងមូលរួបរួមគ្នាកម្រិងខ្ពស់​ ហើយ​​បក្ស​ កងទ័ពនិងប្រជាជនរួបរួមគ្នកម្រិតខ្ពស់​។
ទី៣ វាជាតម្រូវការដ៏ចាំបាច់សម្រាប់ការសម្រេចបាននូវបេសកកម្ម​ជាប្រវត្តិសាស្ត្ររបស់បក្ស​ និងជំរុញបុព្វហេតុរបស់បក្ស​និងរដ្ឋអភិវឌ្ឍដោយនឹងនរនិងយូរអង្វែង។

អំពីដំណើរការព្រាង «ការសម្រេចចិត្ត» លោក Xi Jinping​ បានលើកឡើងថា ក្នុងដំណើរការព្រាងឯកសារនេះ បានផ្តោសំខាន់លើចំណុចទាំង៥ដូចខាងក្រោម៖
ទី១ អនុវតជាក់ស្តែងដោយគ្រប់ជ្រុងជ្រោយនូវ​គំនិតកសាងបក្សក្នុងយុគសម័យថ្មី។
ទី២ បម្រើដល់បេសកកម្មនិងភារកិច្ច។
ទី៣ ប្រកាន់ខ្ជាប់នូវគោលការណ៍ដ៏តឹងរ៉ឹង។
ទី៤ រំលេចពីការផ្តោតលើការដោះស្រាយបញ្ហា។
ទី៥ ពង្រឹងគំនិតជាប្រព័ន្ធ។

ក្នុងអំឡុងពេលព្រាងសេចក្តីព្រាងនៃ«ការសម្រេចចិត្ត» គណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈិមបានបើកធ្វើកិច្ចប្រជុំបីលើក ហើយការិយាល័យនយោបាយមជ្ឈិមបានបើកធ្វើកិច្ចប្រជុំពីរលើកដើម្បីធ្វើការពិនិត្យពិភាក្សា និងការ​កែសម្រួល ទីបំផុតបានធ្វើសម្រេចការព្រាងដំបូងនៃ «ការសម្រេចចិត្ត» ដែលប្រគល់ជូនពិនិត្យពិភាក្សាដោយកិច្ចប្រជុំពេញអង្គលើកនេះ៕

វិទ្យុមិត្តភាពកម្ពុជាចិន