FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តម្លៃប្រេងអន្តរជាតិធ្លាក់ចុះ ៣ភាគរយ ដោយសារមានដំណឹងថាកាតា ដឹកនាំការពិភាក្សាឈានទៅបញ្ចប់សង្រ្គាមអ៉ីរ៉ង់ (Video inside)

02-11-2026 15:03

(Reuters)៖ តម្លៃប្រេងឆៅបានធ្លាក់ចុះជាង ៣ភាគរយ នៅថ្ងៃចន្ទ ទី២ ខែវិច្ឆិកា បន្ទាប់ពីមន្ត្រីអ៉ីរ៉ង់ និងកាតាជួបពិភាក្សាគ្នាថ្ងៃទីបីជាប់ៗគ្នា ក្នុងគោលបំណងជំរុញឱ្យមានកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់សង្គ្រាមរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ព័ត៌មាន Reuters។

តម្លៃប្រេងឆៅ Brent សម្រាប់ការដឹកជញ្ជូននាពេលខាងមុខ បានធ្លាក់ចុះ ៣.២ភាគរយ មកនៅត្រឹម ១០៩,៧៥ដុល្លារក្នុងមួយបារ៉ែល រីឯតម្លៃប្រេងឆៅអាមេរិក West Texas Intermediate (WTI) ធ្លាក់ចុះ ៣.៣ភាគរយ មកនៅត្រឹម ១០០,៦៩ដុល្លារក្នុងមួយបារ៉ែល។

លោក Tim Waterer ប្រធានអ្នកវិភាគទីផ្សារនៅក្រុមហ៊ុន KCM Trade និយាយថា «ក្តីសង្ឃឹមដែលនៅសេសសល់ចំពោះវឌ្ឍនភាពផ្នែកការទូត រួមផ្សំជាមួយការណ៍ដែលមិនមានសកម្មភាពយោធាណាធ្ងន់ធ្ងរ អំឡុងចុងសប្តាហ៍កន្លងទៅ បានជួយកាត់បន្ថយសម្ពាធភ្លាមៗលើតម្លៃទំនិញនានាជាបណ្តោះអាសន្ន»។

យ៉ាងនេះក្តី ទីផ្សារនៅតែប្រុងប្រយ័ត្នចំពោះលទ្ធភាពដែលថា វោហាសាស្រ្តពាក់ព័ន្ធអ៉ីរ៉ង់អាចនឹងកាន់តែចាក់ដោត ដែលអាចរុញច្រានតម្លៃប្រេង Brent ឱ្យកើនឡើងដល់កម្រិត ១២០ដុល្លារ បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក។

រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araqchi បាននិយាយកាលពីថ្ងៃអាទិត្យថា គោលបំណងនៃការចរចាដែលកំពុងបន្ត និងមានវឌ្ឍនភាពនោះ គឺដើម្បីពិគ្រោះយោបល់ជាមួយភាគីសម្របសម្រួលកាតា ហើតយតេហេរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់ទាំងផ្នែកការពារ និងការទូត។៕