FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បទវិភាគ៖ ដំណោះស្រាយសម្រាប់​ការគ្រប់គ្រងបក្សដែលមានអាយុកាលមួយសតវត្សរ៍ ផ្តល់​ការបំផុសគំនិតដ៏ជ្រាលជ្រៅដល់ពិភពលោក

01-11-2026 16:37

(ប៉េកាំង)៖ កិច្ចប្រជុំពេញអង្គលើកទី ៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ ដែល​បានប្រព្រឹត្តទៅពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៩ ខែតុលា បាន​អនុម័ត «សេចក្តី​សម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អំពីបញ្ហាសំខាន់មួយចំនួនស្តីពីការប្រកាន់ខ្ជាប់ការបន្តជំរុញ ការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ» ដោយ​បាន​ធ្វើ​ការ​រៀបចំចាត់ចែង​ជា​យុទ្ធសាស្ត្រ​ចំពោះការ​ងារ​ប្រកាន់ខ្ជាប់ការបន្តជំរុញការគ្រប់គ្រងបក្ស ដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ ។ សេចក្តី​សម្រេចចិត្តនេះ​បាន​ផ្តល់ជា​បង្អួច​ដ៏សំខាន់​មួយ​សម្រាប់​ឱ្យ​ពិភពលោក​ឈ្វេង​យល់​ពី “អភិបាលកិច្ច​របស់បក្សកុម្មុយនីស្តចិន​” និង​ “អភិបាល​កិច្ច​របស់​ចិន​ ” ។ ឧត្តមភាពខាង​ប្រព័ន្ធរបប ជា​ឧត្តមភាពដ៏ធំបំផុត​របស់​បក្ស​និង​រដ្ឋ ។ ការ​ប្រកាន់ខ្ជាន់ការគ្រប់គ្រង​បក្ស​តាម​​ប្រព័ន្ធរបប និង​គ្រប់គ្រង​បក្ស​តាម​​ច្បាប់​ និង​បទប្បញ្ញត្តិ គឺជា​លេខសម្ងាត់​ទទួល​បាន​ជោគជ័យមួយ​​​របស់​បក្ស​កុម្មុយនីស្តចិន​ក្នុង​ការ​​ប្រកាន់ខ្ជាប់ការបន្តជំរុញការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ ហើ​យក៏បាន​ផ្តល់គំរូ​ខាងប្រព័ន្ធរបប​ដល់គណបក្ស​នៅលើ​ពិភពលោក​ដើម្បី​ដោះស្រាយ​បញ្ហាលំបាក​ក្នុង​“អភិបាល​កិច្ចដែល​​បាត់បង់របៀបរៀបរយ” ។

កិច្ច​ប្រជុំ​ពេញអង្គ​លើកនេះបាន​លើក​ឡើង​ថា “ការពង្រឹងការកសាងច្បាប់ និងប្រព័ន្ធរបស់គណបក្ស គឺជាគោលនយោបាយជាមូលដ្ឋានគ្រឹះ និងរយៈពេលវែងសម្រាប់ការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ ” ដែល​បាន​ញ៉ាំង​ឱ្យ​សហគមន៍អន្តរជាតិ​ចាប់អារម្មណ៍​យ៉ាង​ទូលំទូលាយ ។ ខណៈពេលអានសេចក្តី​សម្រេចចិត្តរបស់កិច្ច​ប្រជុំ​ពេញអង្គ​លើក​នេះ បញ្ញវន្តនៃ​ប្រទេស​អាមេរិក​បានឈ្វេង​យល់​ពី​តក្កវិជ្ជាខាង​ប្រព័ន្ធរបបស្តីពីការ​ធានា​សាមគ្គី​ភាព​នៅផ្ទៃក្នុង​បក្ស​តាម​រយៈវិន័យយ៉ាងតឹងរ៉ឹង ។ គណបក្ស​មួយ​ចំនួន​តែងតែ​ធ្លាក់ចូលក្នុងភាពធូររលុងនិង​រៀបចំមិនម៉ត់ចត់ ដោយសារតែជាប់តក្កវិជ្ជាផ្តោតលើតែលទ្ធផលការបោះឆ្នោតក្នុង​រយៈពេលខ្លី ប៉ុន្តែ​ការ​គ្រប់គ្រង​បក្ស​តាម​ប្រព័ន្ធរបប បាន​ផ្តល់​គំរូ​គ្រប់គ្រង​ថ្មីមួយ​ ពោលគឺ ទប់ទល់នឹង​ភាពមិន​ប្រាកប្រជាដោយ​ប្រើប្រាស់​ភាពប្រាដប្រជា។

ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ជា​បញ្ហា​លំបាក​ក្នុង​អភិបាល​កិច្ច​ដែល​បណ្តាប្រទេសនានា​ប្រឈម​មុខ​ជា​មួយ​គ្នា ។ កិច្ច​ប្រជុំ​ពេញអង្គលើក​នេះបាន​លើក​ឡើង​ថា ការជំរុញដោយរួមបញ្ចូលគ្នានូវអភិក្រម "មិនហ៊ានពុករលួយ មិនអាចពុករលួយ និងមិនចង់ពុករលួយ "គឺជាយុទ្ធសាស្ត្រសំខាន់មួយ សម្រាប់ការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ និងជាគោលការណ៍ជាមូលដ្ឋានក្នុង​ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ត្រូវដើរតាមមាគ៌ា ប្រឆាំងអំពើពុករលួយដែលមានលក្ខណៈពិសេសបែបផែនចិន ដើម្បីធ្វើការប្រយុទ្ធប្រឆាំងនឹង​អំពើពុករលួយរហូតដល់ទីបញ្ចប់ ។ ប្រការ​នេះ​មិន​ត្រឹម​តែធ្វើ​ឱ្យ​ពិភពលោ​ក​មើលឃើញពី​សេចកី្ត​អង់​អាច​ក្លា​ហាន និង​សមត្ថភាព​របស់​បក្ស​កុម្មុយនីស្តចិន​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ប៉ុណ្ណោះ ប៉ុន្តែថែទាំងបាន​ផ្តល់​បទពិសោធដ៏មាន​តម្លៃ​ដល់​ពិភពលោកសម្រាប់​ដោះស្រាយ​បញ្ហា​លំបាកក្នុង​ការ​ប្រយុទ្ធប្រឆាំងនឹង​អំពើពុករលួយផងដែរ ។ គណបក្ស​នៃ​ប្រទេស​កាន់តែច្រើន​ឡើង​ៗ​បាន​ប្រើប្រាស់ឧត្តមានុវត្តន៍​មាគ៌ាប្រឆាំងអំពើពុករលួយដែលមានលក្ខណៈពិសេសបែបផែនចិន បទពិសោធ​អនុវត្ត​ជាក់ស្តែង​របស់​បក្ស​កុម្មុយនីស្តចិន​ក្នុង​ការ​គ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ បាន​និង​កំពុង​ក្លាយ​ទៅជា​ផលិត​ផល​សាធារណៈនៃអភិបាល​កិច្ច​សកល​ជា​បន្តបន្ទាប់ ។

ក្រៅពីនេះ ការ​​គ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ ធ្វើ​ឱ្យ​បក្ស​កុម្មុយនីស្តចិន​ទទួល​បាន​ការ​គាំទ្រ ​និងការ​ទទួល​ស្គាល់ពី​ប្រជាជន​​យ៉ាង​ទូលំទូលាយ​​ ដែលបាន​ផ្តល់​ការ​ធានា​យ៉ាង​រឹងមាំ​សម្រាប់​ជំរុញ​ការ​ធ្វើ​ទំនើបកម្ម​តាម​បែបផែន​ចិន​ មិន​ត្រឹម​តែបាន​បង្ហាញឱ្យឃើញនូវ​មូលដ្ឋានគ្រឹះដែលយកប្រជាជនជាស្នូល ក្នុងការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយប៉ុណ្ណោះ​ ប៉ុន្តែថែមទាំងបាន​ផ្តល់​ការ​ណែនាំ​ជា​គុណតម្លៃសម្រាប់​ឱ្យ​គណបក្ស​នៅលើ​ពិភពលោក​បង្កើន​កម្លាំង​រស់រវើក​ និង​កម្លាំង​ប្រយុទ្ធប្រឆាំងទៀតផង ។

បច្ចុប្បន្ននេះ ខណៈពេលគណបក្សនយោបាយលោកខាងលិចកើតមាន​បញ្ហា​មួយ​ចំនួន​ ដូច​ជា​ប្រព័ន្ធ​របបមិនចេះបត់បែន ការធ្វេសប្រហែសនឹង​ការត្រួតពិនិត្យ និង​ការគ្រប់គ្រងគ្មាន​ប្រសិទ្ធភាព​ ប៉ុន្តែ​កា​រអនុវត្ត​ជាក់ស្តែង​ដ៏​ជោគជ័យ​របស់​បក្ស​កុម្មុយនីស្តចិន​ក្នុង​ការ​គ្រប់គ្រងបក្ស​ និង​អភិបាល​កិច្ច​បក្ស​ បាន​បំបែក​ភាព​ជាប់​គាំងផ្នែកផ្នត់​គំនិត​របស់​គណបក្ស​ ពោលគឺ​ គ្រប់គ្រង​បក្ស​ត្រាប់តាមរូបមន្តរបស់​លោក​ខាង​លិច​ ដែល​បាន​ផ្តល់​ការ​បំផុស​គំនិតដល់​គណបក្ស​នៃ​បណ្តា​ប្រទេស​នានា​ ជា​ពិសេស​គឺប្រទេស​សកល​ខាងត្បូង ដើម្បី​ស្វែងរក​ផ្លូវ​អភិបាល​កិច្ច​ដែល​សម​ស្រប​ទៅតាមលក្ខខណ្ឌ​​របស់​ប្រទេស​ខ្លួន ក៏ដូច​ជា​ជំរុញ​ការ​រីក​ចម្រើន​និង​វឌ្ឍនភាព​របស់​អរិយធម៌នយោបាយរបស់មនុស្សជាតិ​ផងដែរ ដែ​ល​បាន​បំពេញបន្ថែម​ភាពប្រាកដប្រជា​កាន់តែច្រើន​ដល់​ការ​អភិវឌ្ឍ​សកល​ និង​ចារទំព័រប្រវត្តិសាស្ត្រចិនកាន់តែ​ជ្រាលជ្រៅ ជូនដល់ការអភិវឌ្ឍអរិធម៌នយោបាយមនុស្សជាតិ៕

វិទ្យុមិត្តភាពកម្ពុជាចិន