FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ការធ្វើ​ស្វ័យ​បដិវត្តន៍​​៖ ​​ចម្លើយ​នៃ​តម្រិះប្រាជ្ញា​​បូព៌ា​ប្រទេស​​ដែល​ជួយ​បក្ស​កាន់​អំណាច​ធំៗ​ឱ្យ​​ពុះពារ​បញ្ហា​លំបាក​នៃ​ការធ្វើ​អភិបាលកិច្ច

01-11-2026 14:23

(ប៉េកាំង)៖ បើសិនជា​ប្រៀបធៀប​គណបក្ស​នយោបាយ​​ជា​ដើមឈើ​ដ៏ធំ​មួយដើម នោះ​ ​ការធ្វើ​ស្វ័យ​បដិវត្តន៍​​​ គឺ​ប្រឈមមុខ​នឹង​​បញ្ហា​​ផ្ទៃ​ក្នុង​​ដោយ​ត្រង់ៗ​ ជីក​យក​ដង្កូវ​ចេញ​ដោយ​ម្ចាស់ការ​ និង​កាត់​មែក​ងាប់ៗ​ចោល​ ដើម្បី​ឱ្យ​​​ដើមឈើ​ធំ​រក្សា​​ជីវិត​បាន​យូរ​​​​។ ​​ការធ្វើ​ស្វ័យ​បដិវត្តន៍​​​​​មិនមែន​ការកែកំហុស​ដោយ​អសក​ម្ម​​ក្រោម​ការបង្ខិត​បង្ខំ​នៃ​កម្លាំង​ខាង​ក្រៅ​នោះទេ​ ផ្ទុយទៅវិញគឺ​ដោះស្រាយ​បញ្ហា​ផ្ទៃ​ក្នុង​​ដោយ​សកម្ម​និង​ម្ចាស់ការ ​​។​​

ទាក់ទិននឹង​ការ​ធ្វើ​ស្វ័យ​បដិវត្តន៍​របស់​បក្ស​កាន់​អំណាច​​ លោក Xi Jinping ធ្លាប់​ធ្វើ​ការ​ប្រៀបធៀប​ដ៏​រស់រវើក​ថា​៖ «គឺដោយទឹកចិត្តអង់អាច​ដែល​ហ៊ាន​កោស​ឆ្អឹង​ដើម្បី​​ព្យាបាល​ជាតិ​ពុល ​និង​ភាពក្លាហានដែលហ៊ាន​កាត់​ដៃ​ខ្លួនឯង ​​កសាង​ឥរិយាបថ​​ស្អាតស្អំក្នុងបក្ស​និង​ប្រឆាំង​​អំពើពុករលួយ​យ៉ាងម៉ឺងមាត់​រហូតដល់ទី​បំផុត​»​។ ​យើង​​អាច​មើល​ឃើញថា ការធ្វើ​ស្វ័យ​បដិវតន៍​​​ផ្តោត​លើ​​ការលុបបំបាត់​បញ្ហា​លំបាក​​ដែល​ស្ថិតនៅទី​​ជ្រៅ​​ក្នុង​បក្ស​ ​បើនិយាយ​ឱ្យ​​សាមញ្ញ​គឺ​វះកាត់​ផ្ទៃក្នុង​ ​​​ដែលចែកជា​ ៤ ជំហាន៖ ​ស្វ័យ​សម្អាត​ ​ស្វ័យ​កែលម្អ ​​ស្វ័យ​កំណែទម្រង់​​និង​លើកកម្ពស់​ដោយ​ខ្លួនឯង ដើម្បី​រ៉ាប់រង​ភារកិច្ច​​​​គ្រប់គ្រងបក្ស​និង​អភិបាលកិច្ច​ជាតិ​ឱ្យ​កាន់តែល្អប្រសើរ។

ការអនុវត្ត​​ជាក់ស្តែង​​នៃ​ការ​​ប្រឆាំង​អំពើ​ពុករលួយ​នៃ​បក្ស​កុម្មុយនីស្ត​ចិន​ក្នុង​យុគសម័យ​ថ្មី​អាច​និយាយ​បាន​ថាជា​គំរូ​នៃ​ការធ្វើ​ស្វ័យ​បដិវតន៍​​​។ ​ការធ្វើ​សកម្មភាព​ប្រឆាំង​អំពើ​​ពុករលួយ​ជា​ការ​កាត់ចោល​មែក​ធាង​ពុក​ផុយ​។ ការត្រួត​ពិនិត្យ​ដាក់​​ពិន័យ​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​​​មន្ត្រី​ពុក​រលួយ​​​គឺ​​ស្វ័យ​សម្អាត​។ ​​ការកែសម្រួល​យន្តការ​ទាំង​ត្រួតពិនិត្យ​​វិន័យ​​​និង​អធិការកិច្ច​​​គឺ​ជា​​ស្វ័យ​​​កែ​លម្អ​​។ ​ការ​កម្ទេច​​ខ្សែសង្វាក់​​ផលប្រយោជន៍នៃ​​​ការដោះដូ​​​​ប្រាក់-អំណាច​ គឺជា​​ស្វ័យ​កំណែ​ទម្រង់​​​។ ​ខណៈ​ការដែលអប់រំ​និង​ផ្សព្វផ្សាយ​ឱ្យ​សមាជិក​បក្ស​គ្រប់រូប​​សុទ្ធតែ​​គោរព​ច្បាប់​ វិន័យបក្ស​ និងលក្ខន្តិកៈ​បក្ស ​គឺ​ជា​ការ​​លើកកម្ពស់​ដោយ​​ខ្លួន​ឯង។

សម្រាប់​គណបក្ស​មិន​តិច​​នៅលើពិភពលោក ​ កាលណាជួបនឹង​បញ្ហាផ្ទៃក្នុង​តែង​​រង់ចាំ​​ផ្លាស់វេន​ជាមួយបក្ស​ផ្សេង​ ​រំពឹងទុកថា​បញ្ហា​ទំនាស់​​​​នឹង​ត្រូវ​ដោះស្រាយ​តាម​រយៈ​ “ការ​ផ្លាស់វេន​ឱ្យ​មនុស្ស​ក្រុម​ផ្សេង​ឡើងកាន់អំណាច”​។ ​​​ប្រទេសចិន​បាន​ដើរ​តាម​មាគ៌ា​ខុសគ្នា៖ ផ្អែក​លើ​​ការឃ្លាំមើល​របស់​ប្រជាជន និង​​ការធ្វើ​ស្វ័យ​បដិវត្តន៍​ ​ដែល​ជា​យុទ្ធសាស្ត្រ​គ្រប់គ្រង​ទាំង​ផ្ទៃក្នុង​និង​ខាងក្រៅ ដើម្បី​ក្លាយជា​ការធានា​ផ្នែក​របប។ ​

មាន​ជំនឿ​ចិត្ត​លើ​ខ្លួន​ ដូចនេះ​​ហ៊ាន​​កាត់ជាតិ​ពុល​ចេញ ហ៊ាន​កាត់​ដៃខ្លួនឯង​ គឺដោយសារតែ ​ទីមួយ ​បក្ស​កុម្មុយនីស្ត​ចិន​មិនដែល​ពិចារណា​ពី​ផល​ប្រយោជន៍​​នៃ​បក្ស​ទេ ​ ​ពីដើម​ដល់​ចប់​គឺ​​គិតតែ​​​ការ​សម្រេច​​បំណង​ដើម​​អំពី​ការ​​បម្រើ​ប្រទេស​ជាតិ ​​ ប្រជាជាតិ​ និងប្រជាជន។​ទីពីរ អនុវត្ត​តាម​​តម្រិះប្រាជ្ញា​​អភិបាលកិច្ច​ប្រពៃណី​ចិន ពោលគឺ ​បង្ក្រាប​អំពើ​​ទុច្ចរិត​ ​​ទើប​មហាជន​មាន​ភាពសុខ​សាន្ត​ត្រាណ​។

គណបក្ស​នយោបាយ​​ដែល​​កាន់អំណាច​អស់​រយៈពេលយូរ​​ គួរ​​បង្ការ​​ហានិភ័យ​លាក់​កំបាំង​​​ដោយ​ម្ចាស់ការ​​ ​កាន់តែ​ត្រូវមាន​ភាព​ក្លាហាន​ក្នុង​ការ​​​កាត់ចោល​មែក​​​ពុក​ផុយ​ដោយ​ម្ចាស់ការ​។ ​​​ការធ្វើ​ស្វ័យ​បដិវត្តន៍​​​ ​ជា​ “លេខសម្ងាត់ ” ស្នូល​នៃ​បក្ស​កម្មុយនីស្តិ​ចិន​ដែល​​ជំរុញ​​​ឱ្យ​​រក្សា​​កម្លាំង​​ចលករ​ជានិច្ច​ផង ​ក៏បាន​ផ្តល់​ជា​​បទពិសោធ​ ដែល​អាច​រៀនសូត្រ​​បាន​ចំពោះ​គណបក្ស​​នានា​​លើ​ពិភពលោក​ដែល​ចង់​ដោះស្រាយបញ្ហាលំបាក​អំពី ​«ការកាន់អំណាច​​រយៈពេលយូរ» ​០ផង​ដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន