FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បទវិភាគ​៖​ ប្រវត្តិសាស្ត្រមិន​អនុញ្ញាត​ឱ្យ​កែប្រែបានឡើយ​ ស្ថានីយ​ទូរទស្សន៍ TBS​ របស់​​ជប៉ុនគួរតែកែ​កំហុស​របស់ខ្លួន តែ​មិន​មែន​ដោះ​សាដោយ​ផ្តេសផ្តាស

30-10-2026 17:02

(ប៉េកាំង)៖ ស្ថានីយទូរទស្សន៍ TBS ​​ដែលផលិតនិង​ចាក់ផ្សាយ​រឿងនេះ ពិតជា​ភាពអាម៉ាស់​របស់ជប៉ុន” “គេ​អាចប្រែខ្មៅជាស​បាន ដែលបង្ហាញ​ថាសីលធម៌និង​ក្រមសីលធម៌​របស់ប្រទេសនេះ​បាន​ធ្លា​ក់​ដល់កម្រិត​ទាប​បំផុត​”... កាលពី​ថ្ងៃទី២៨ ខែតុលា ​លោក Masamune Ryuho ប្រធាន​ស្ថានីយ​ទូរ​ទស្សន៍ TBS របស់ជប៉ុន​បានប្រើលេសថា “ជារឿងប្រឌិត​សុទ្ធសាធ” “គ្មានបំណង​ចង់​បន្តុះ​បង្អា​ប់​​ប្រទេសណាមួយ​ជាពិសេស​នោះទេ” ដើម្បីដោះសាពី​ទំនួល​ខុស​ត្រូវ​របស់​ខ្លួន​ថារឿង ​​«VIVANT» ភាគទីពីរ​របស់​ស្ថានីយនេះ​ បាន​លាបពណ៌​លើចិនយ៉ាង​កម្រោល​​ដែលធ្វើឱ្យមាន​ការរិះគន់កាន់តែ​ខ្លាំង​ពី​ក្នុង​និង​ក្រៅប្រទេស​ជប៉ុន។ ​អ្នក​ប្រើ​អ៊ីនធឺណិត​ជប៉ុន​បាន​បញ្ចេញ​មតិ​​ភ្លាមៗ​ថា​ការប្រកែក​បែបនេះ​គឺ​ជា​លេស​តែ​ប៉ុណ្ណោះ ព្រោះក្នុងរឿង​បាន​​បង្ហាញ​យ៉ាង​ច្បាស់​ណាស់​​​ពី​​ឈ្មោះ​របស់​ប្រទេស​ចិន ​​​វា​គឺ​គ្មាន​ភស្តុតាង​អ្វី​ទាល់​តែ​សោះ ។ ​នៅមាន​អ្នកប្រើប្រាស់​បណ្តាញ​អ៊ីនធឺណិត​ខ្លះ​ទៀ​ត​បានសួរត្រង់​ៗ​ថា ​ពីមុនជប៉ុនបាន​សម្លាប់ជនជាតិចិន​យ៉ាង​ច្រើន​នៅ​ក្នុងប្រទេសចិន ហេតុ​អ្វី​TBSនៅមានមុខ​ផលិតរឿង​ភាគបែបនេះ? គួរបញ្ឈប់​ការចាក់​ផ្សាយ​ភ្លាម!​

ដូចដែលគេ​ដឹងជាទូទៅថា ក្នុងសង្គ្រាមលោក​លើកទីពីរ ​យោធានិយម​ជប៉ុនបាន​ឈ្លានពាន​ប្រ​ទេសចិន​និងប្រព្រឹត្ត​អំពើ​ឃោរឃៅប្រឆាំង​មនុស្សជាតិ​ដ៏គួរឱ្យរន្ធត់។ ប៉ុន្តែរឿងភាគ​នេះ​មិន​ត្រឹម​តែបង្កើត​អ្វីដែល​ហៅថា “អង្គការ​ស៊ើបការណ៍​សម្ងាត់ចិន”ប៉ុណ្ណោះទេ ថែមទាំង​ប្រឌិត​សាច់​រឿង​ប្រែ​ក្រឡាស់​ការ​ធ្វើ​ទារណ្ឌកម្ម​ដ៏​ឃោរឃៅនៃ​កង​ទ័ព​ជប៉ុន​ដែល​ឈ្លាន​ពាន​ប្រទេស​ចិន​មក​ជា​តួ​អង្គ​​ចិន ដោយ​និយាយ​ប្រែ​ស​ជា​ខ្មៅ និង​បង្វែរការនិទាន​ប្រវត្តិសាស្ត្រ​រវាងអ្នកបង្ក​អំពើ​និង​ជន​រងគ្រោះ។ នេះមិន​មែន​ជា​“ការប្រឌិត” ទេ ប៉ុន្តែ​គឺ​ជាការមូលបង្កាច់! នេះមិនមែនជា “តម្រូវ​ការ​នៃសាច់រឿង”ទេ ​ប៉ុន្តែគឺជា​កលល្បិចដ៏​ស្មោគគ្រោករបស់​កម្លាំងស្តាំនិយម​ជប៉ុន​ក្នុង​សង្គ្រាម​យល់​ដឹងចំពោះ​ចិន ​ដែលបានលាត​ត្រដាង​ពីចេតនារបស់​ជប៉ុន​ដែល​ប៉ុន​ប៉ង​បង្កាច់​បង្ខូច​ និង​លាប​ពណ៌​ចិន​តាមរយៈ​ផលិតផលវប្បធម៌ ​និង​ជាការញុះញង់​ឱ្យ​មាន​អារម្មណ៍​ស្អប់​ខ្ពើម​ចិន ។

បើមើលពីសវតា​របស់ TBS ​ទោះបីជា​វាជាស្ថានីយ​ទូរទស្សន៍​ពាណិជ្ជកម្ម​ឯកជនក៏​ដោយ ​តាម​ការពិត​ វាត្រូវបានភ្ជាប់​ទំនាក់ទំនងយ៉ាង​ស៊ីជម្រៅជា​មួយ​យុទ្ធសាស្ត្រនិទាន​កថារបស់​រដ្ឋា​ភិបាល​ជប៉ុន​ចំពោះកិច្ចការ​បរទេស ។ ​បើ​និយាយចំពោះរឿង​ភាគ​នេះរបស់TBS នៅពីក្រោយ​វា​មាន​ខ្សែសង្វាក់​ផលិតនិង​ផ្សព្វផ្សាយ​ដែលមាន​ការរៀបចំ មាន​ការ​ការវិនិយោគ និងមាន​ការ​ការ​បែងចែក​យ៉ាង​ច្បាសលាស់៖ បើមើលពី​ផ្នែកផលិត ស្ថានីយ​ទូរទស្សន៍ ​TBS ​បានដាក់វា​ក្នុង​រយៈ​ពេល​មាស“រឿងភាគ​ថ្ងៃអាទិត្យ” ដោយចំណាយថវិកា​ប្រហែល ១រយលាន​ប្រាក់យ៉េន​ជប៉ុនក្នុង​មួយ​ភាគ ។ ​បើមើលពី​ផ្នែកពាណិជ្ជកម្ម សហគ្រាស​ឈានមុខ​ជាច្រើនរបស់ជប៉ុន​បាន​សហការ​គ្នា ហើយ​ក្រុមហ៊ុនSanrioក៏​បានដាក់​ចេញ​ផលិតផល​រួមម៉ាកយីហោ​ជាមួយរឿងភាគ​នេះដែរ​ រហូ​ត​ដល់រង​ការរិះគន់យ៉ាងខ្លាំង​ពីមតិសាធារណៈ ទើបធ្វើការសុំទោស ។ ​បើមើលពី​ផ្នែក​ផ្សព្វ​ផ្សាយ តួឯក​សំខាន់ពីររូប​ក្នុងរឿងភាគ​នេះ​ជិត​នឹង​ធ្វើ​ជា​ពិធីករនៃ​កម្មវិធី​ចម្រៀងKouhaku លើក​ទី៧៧របស់ NHK ក្នុងចេតនានាំយក​ប្រជាប្រិយភាពនៃ​រឿងភាគនេះឱ្យ​ឈានទៅដល់ឆាក​ថ្នាក់​ជាតិ​របស់ជប៉ុន ។ បើមើលពី​ផ្នែកនយោបាយ លោកស្រី ​Sanae Takaichi នាយករដ្ឋមន្ត្រី​ជប៉ុន​​បាន​ហៅឈ្មោះ​រឿងភាគ​នេះដោយផ្ទាល់​និងថ្លែងថា “ចង់មើល​រឿងនេះឱ្យ​​ចប់ក្នុងមួយដង្ហើម” ដោយ​សារ​តែការលើកឡើងនេះ អ្នកប្រើប្រាស់​បណ្តាញ​អ៊ីនធឺណិត​ជប៉ុនបាន​ហៅរឿងនេះថា​ជា​“រឿងលើកជើង​លោកស្រី Sanae Takaichi”...ដូច្នេះ រឿងភាគ​នេះមិន​មែនជា“ការបង្កើត​ខាង​សិល្បៈ​”ទាល់​តែ​សោះ ប៉ុន្តែគឺ​ជា​ឧបករណ៍​នយោបាយដែល​ក្រោម​ស្លាក​ជា​សិល្បៈ។ លោក Ma​sa​hiro Yamazaki​អ្នកនិពន្ធ​ជប៉ុន​បានរិះគន់ថា ប្រព័ន្ធ​សារព័ត៌មាន​សំខាន់ៗរបស់ជប៉ុន​កំពុង​សហ​ការ​ជាមួយ​អ្នកនយោបាយ​ដើម្បីធ្វើ​ការឃោសនា​លាងខួរក្បាល​បង្កអរិភាព​ចំពោះចិន។

ប្រវត្តិសាស្ត្រមិន​អនុញ្ញាត​ឱ្យ​កែប្រែបាន ហើយ​សណ្តាប់ធ្នាប់​​បន្ទាប់ពី​សង្គ្រាម​លោក​លើក​ទី​ពីរ​មិនអនុញ្ញាត​ឱ្យ​​រំលោភ​បំពាន​បានឡើយ ។ នៅពេលនេះ អ្វីដែល​ស្ថានីយទូរទស្សន៍ TBS គួរ​ធ្វើ​មិនមែន​ប្រើការប្រកែក​ដោះសា​ដើម្បីបិទបាំង​កំហុសនោះទេ ប៉ុន្តែត្រូវ​ប្រកាន់ឥរិយាបថត្រឹម​ត្រូវ​ចំពោះប្រវត្តិ​សាស្ត្រ កែ​តម្រូវ​កំហុស​ដោយ​ស្មោះ បញ្ឈប់​ការចាក់ផ្សាយ​រឿងភាគ​ពាក់ព័ន្ធ​ និង​សុំទោស​ចំពោះ​ប្រជាជនចិន ។ រាល់ទង្វើដែល​ប៉ុនប៉ងដោះសា​ចំពោះ​ឧក្រិដ្ឋកម្ម​ឈ្លានពាន​ ឬកែប្រែ​ការចងចាំប្រវត្តិសាស្ត្រ​​នៅទី​បញ្ចប់​សុទ្ធតែនឹង​ទទួលរង​ការបរាជ័យ​ជាមិនខាន៕

វិទ្យុមិត្តភាពកម្ពុជាចិន