ហ៊ូទីបដិសេធបាញ់ដ្រូនលើទីក្រុង Mecca បន្ទាប់ពីក្រុមចម្រុះអារ៉ាប៊ីសាអូឌីត អះអាងថាបានបាញ់ស្ទាក់
30-10-2026 15:58
(សាណា)៖ ក្រុមហ៊ូទីមានមូលដ្ឋាននៅយេម៉ែន បានបដិសេធថាខ្លួនមិនបានធ្វើការវាយប្រហារណាមួយ ទៅលើអារ៉ាប៊ីសាអូឌីតនោះទេ នៅថ្ងៃសុក្រ ទី៣០ ខែតុលានេះ បន្ទាប់ពីក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត អះអាងថាខ្លួនបានស្ទាក់កម្ទេចដ្រូនមួយគ្រឿង ដែលត្រូវបានបាញ់ចេញដោយក្រុមនេះទៅលើទីក្រុង Mecca។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អ្នកនាំពាក្យយោធាក្រុមហ៊ូទី លោក Yahya Saree បានច្រានចោលការអះអាងរបស់ក្រុមចម្រុះ ដោយចាត់ទុកវាជាព័ត៌មានមិនពិត តាមរយៈការបង្ហោះសារមួយនៅលើបណ្តាញសង្គម X។ លោកបានបញ្ជាក់ថា ហ៊ូទីមិនបានធ្វើប្រតិបត្តិការណាមួយ ឆ្ពោះទៅកាន់ទឹកដីអារ៉ាប៊ីសាអូឌីតឡើយ ដោយបន្ថែមថាប្រតិបត្តិការរបស់ពួកគេគឺផ្តោតគោលដៅទៅលើហេដ្ឋារចនាសម្ព័ន្ធប្រេង និងមូលដ្ឋានយោធារបស់អារ៉ាប៊ីសាអូឌីត។
ក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ បានបើកការវាយប្រហារជាបន្តបន្ទាប់ឆ្លងព្រំដែនចូលអារ៉ាប៊ីសាអូឌីត ដោយកំណត់គោលដៅលើមូលដ្ឋានយោធា អាកាសយានដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធថាមពល។ ក្រុមនេះបានបដិសេធម្តងហើយម្តងទៀត ពាក់ព័ន្ធការកំណត់គោលដៅទីក្រុងមេកា Mecca និងទីក្រុង Medina ដែលជាទីក្រុងដ៏ពិសិដ្ឋបំផុតទាំងពីររបស់សាសនាឥស្លាម៕

