FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បាក់ទំនប់បឹងទឹកកកបង្កជាទឹកជំនន់ នៅក្នុងប្រទេសប៊ូតង់ តែគ្មានសេចក្តីរាយការណ៍អំពីអ្នកស្លាប់ឬរបួស (Video inside)

30-10-2026 15:40

(ធីមភូ)៖ ប្រព័ន្ធផ្សព្វផ្សាយនានា បានឱ្យដឹងនាថ្ងៃសុក្រ ទី៣០ ខែតុលាថា ទឹកជំនន់បង្កឡើងដោយការបាក់ទំនប់ធម្មជាតិនៃបឹងទឹកកក Shintaphu បានហូរច្រោះហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ទឹកក្ដៅធម្មជាតិ Gasa Tshachu ក្នុងប្រទេសប៊ូតង់ ដែលស្ថិតនៅជួរភ្នំហិម៉ាឡៃ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។

តំបន់ទឹកក្ដៅធម្មជាតិ Gasa Tshachu គឺជាកន្លែងទាក់ទាញភ្ញៀវទេសចរដ៏សំខាន់មួយ នៅក្នុងតំបន់ភាគខាងជើងនៃប្រទេសប៊ូងតង់ ស្ថិតនៅចន្លោះឥណ្ឌា និងចិន។ តាមសេចក្តីរាយការណ៍ពីទូរទស្សន៍រដ្ឋប៊ូតង់ BBS មិនមានរបាយការណ៍អំពីអ្នករងរបួស ឬស្លាប់នោះទេ ហើយទំហំនៃការខូចខាតបណ្តាល មិនទាន់អាចកំណត់បាននៅឡើយទេ ខណៈស្ពានបាឡេចំនួនពីរ ទំនងជាត្រូវទឹកហូរយកទៅបាត់។

កាសែតជាតិរបស់ប្រទេសប៊ូតាន Kuensel បានរាយការណ៍ថា ផ្នែកខ្លះនៃផ្លូវទៅកាន់ភូមិ Laya ដែលជាទីតាំងនៃតំបន់ទឹកក្តៅធម្មជាតិនោះ ត្រូវទឹកហូរច្រោះដាច់ ហើយផ្លូវនោះត្រូវបានបិទមិនឱ្យមានការធ្វើដំណើរ ដោយមិនកំណត់ពេល។ យ៉ាងនេះក្តី អ្នករស់តំបន់នោះត្រូវបានជម្លៀសចេញ មុនពេលមានទឹកជំនន់។

គួរបញ្ជាក់ថា តំបន់ទឹកក្ដៅធម្មជាតិ Gasa Tshachu ក៏ធ្លាប់រងគ្រោះដោយទឹកជំនន់ភ្លាមៗផងដែរនៅក្នុងឆ្នាំ២០២១ ពេលដែលទឹកទន្លេ Mochhu ហូរបញ្ច្រាស់ហើយហូរកាត់តំបន់នោះ៕