FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់ (Video inside)

29-10-2026 13:03

(បាងកក)៖ សារព័ត៌មានថៃ Khaosod នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា ឆ្នាំ២០២៦ បានរាយការណ៍ថា ការប្រយុទ្ធគ្នារវាងយោធាមីយ៉ាន់ម៉ា និងកងកម្លាំងឧទ្ទាមជនជាតិភាគតិច Karen នៅក្បែរព្រំប្រទល់ប្រទេសថៃ បានធ្វើឱ្យពលរដ្ឋថៃម្នាក់រងរបួស ដោយសារអំបែងគ្រាប់ខ្ទាតត្រូវចំ ​នៅក្រុង Mae Sot ក្នុងខេត្ត Tak របស់ថៃ។

ពលរដ្ឋថៃដែលរងគ្រោះ ជាស្រ្តីម្នាក់មានវ័យ៥៥ឆ្នាំ ត្រូវបានអំបែងគ្រាប់ខ្ទាតចំខ្លួន ដោយសារការផ្ទុះពីការប្រយុទ្ធគ្នា នៅខាងប្រទេសមីយ៉ាន់ម៉ា ហើយនាពេលនេះ ស្រ្តីម្នាក់នោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ហេតុការណ៍ខាងលើ បានជំរុញឱ្យកងកម្លាំងយោធាថៃ ធ្វើការបាញ់ព្រមានទៅមីយ៉ាន់ម៉ាវិញ ខណៈប្រជាជនថៃដទៃទៀត ដែលរស់នៅក្នុងតំបន់រងហានិភ័យ មានការភ័យស្លន់ស្លោ ហើយនាំគ្នារត់រកកន្លែងសុវត្ថិភាព។

គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ចូលក្នុងសង្រ្គាមស៉ីវិល ដែលអូសបន្លាយមកទល់សព្វថ្ងៃ ចាប់តាំងពីយោធាបានធ្វើរដ្ឋប្រហារផ្តួលរំលំ រដ្ឋាភិបាលស៉ីវិលជាប់ឆ្នោតស្របច្បាប់ កាលពីឆ្នាំ២០២១មក បើទោះបីជាឥឡូវមានការបោះឆ្នោតសកល និងមានរដ្ឋាភិបាលស៉ីវិលថ្មីក៏ដោយ៕