រដ្ឋមន្ត្រីការពារជាតិអាមេរិក ផ្តល់ទំនុកចិត្តដល់អាស៊ីអាគ្នេយ៍ និងប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិកទី៣ ដើម្បីបង្កើតដៃគូសហប្រតិបត្តិការថ្មីៗរវាងបារាំង និងកម្ពុជា
28-10-2026 20:23
(សេប៊ូ)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ភីត ហេកសេត (Pete Hegseth) បានផ្តល់ទំនុកចិត្តដល់សមភាគីអាស៊ីអាគ្នេយ៍នៅថ្ងៃពុធនេះ អំពីការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយសន្យាការពារផលប្រយោជន៍របស់អាមេរិក ក៏ដូចជាសម្ព័ន្ធមិត្ត និងដៃគូក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦។
ថ្លែងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងសេប៊ូ (Cebu) ប្រទេសហ្វីលីពីន លោក ហេកសេត បានបញ្ជាក់ថា អាមេរិកនឹងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង រួមមានការពង្រឹងការឃ្លាំមើលដែនសមុទ្រ និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹក តាមគោលការណ៍ «សន្តិភាពតាមរយៈកម្លាំង»។ លោកសង្កត់ធ្ងន់ថា អភិក្រមរបស់អាមេរិកគឺ «រឹងមាំ ស្ងប់ស្ងាត់ និងច្បាស់លាស់» ដើម្បីទប់ស្កាត់ការឈ្លានពាន បញ្ចៀសការដុតកម្ដៅជម្លោះមិនចាំបាច់ និងបង្ហាញជំហរច្បាស់លាស់ដល់ទាំងមិត្តភក្តិ និងគូបដិបក្ខ។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះធ្វើឡើងស្របពេលបណ្តាប្រទេសនៅអាស៊ីកំពុងតាមដានថាតើទីក្រុងវ៉ាស៊ីនតោនអាចបន្តផ្តោតលើតំបន់អាស៊ី-ប៉ាស៊ីហ្វិកបានកម្រិតណា ខណៈសង្គ្រាមជាមួយអ៊ីរ៉ង់កំពុងទាញយកធនធានយោធាអាមេរិក។ ក្នុងឱកាសនោះ លោក ហេកសេត ក៏បានស្នើរៀបចំក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការការពារជាតិរវាងអាមេរិក និងអាស៊ាន សម្រាប់ប៉ុន្មានឆ្នាំខាងមុខ ស្របពេលភាគីទាំងពីរត្រៀមប្រារព្ធខួប ៥០ឆ្នាំនៃទំនាក់ទំនងផ្លូវការនៅឆ្នាំក្រោយផងដែរ៕
