FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស៉ីរី បើកច្រកព្រំដែនជាមួយហ៊្សកដានីឡើងវិញ បន្ទាប់ពីយល់ព្រមផ្សះផ្សាទំនាក់ទំនង (Video inside)

28-10-2026 15:39

(ដាម៉ាស)៖ ស៉ីរីបានបើកច្រកព្រំដែនសំខាន់របស់ខ្លួន ជាមួយហ្ស៊កដានីឡើងវិញ នាថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦ ខណៈប្រទេសទាំងពីរ បានគូសបញ្ជាក់ជាថ្មីនូវទំនាក់ទំនង ដែលធ្លាប់មានភាពតានតឹងដោយសារការវាយប្រហារសងសឹកដ៏សាហាវមួយ ពីសំណាក់កងកម្លាំងហ្ស៊កដានី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។

ការវាយប្រហារសងសឹករបស់ហ្ស៊កដានី ចំពោះករណីបាញ់ប្រហារលើព្រះវិហារ បានបង្កឱ្យមានវិបត្តិធ្ងន់ធ្ងររវាងប្រទេសទាំងពីរ ចាប់តាំងពីការទម្លាក់អតីតមេដឹកនាំស៉ីរី លោក Bashar al-Assad កាលពីខែធ្នូ ឆ្នាំ ២០២៤។ ស៉ីរីបានថ្កោលទោសការសងសឹកនោះ ថាជាការបំពានដែលមិនអាចទទួលយកបាន ខណៈហ្ស៊កដានីបានសម្លាប់ក្រុមសកម្មប្រយុទ្ធច្រើនជាង ២០នាក់ក្នុងការវាយប្រហារ។

នៅថ្ងៃអង្គារសប្តាហ៍នេះ ហ្ស៊កដានីព្យាយាមបន្ធូរបន្ថយភាពតានតឹង ដោយបញ្ជាក់ថាខ្លួនមានការគោរព ចំពោះប្រទេសជិតខាងរបស់ខ្លួន ព្រមទាំងបានសម្តែងការសោកស្តាយចំពោះការបាត់បង់ជីវិតរបស់ជនស៉ីវិល។ តាមលោក Mazen Alloush មន្ត្រីជាន់ខ្ពស់នៃស្ថាប័នគយស៉ីរី ប្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋ SANA ចរាចរណ៍អ្នកដំណើរ និងការដឹកជញ្ជូនទំនិញ នៅច្រកព្រំដែន Nassib ដ៏សំខាន់ ដែលផ្នែកខាងហ្ស៊កដានីគេស្គាល់ថាជាច្រក Jaber នោះ នឹងត្រឡប់ទៅរកភាពប្រក្រតីវិញចាប់ពីព្រឹកថ្ងៃពុធតទៅ៕