FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម (Video inside)

26-10-2026 17:22

(ថៃ)៖ អាជ្ញាធរថៃ ក្នុងខេត្ត Yala បានបង្កើនការរឹតបន្តឹងសន្តិសុខដល់កម្រិតខ្ពស់បំផុត បន្ទាប់​ពីមានរបាយការណ៍ស៊ើបការណ៍សម្ងាត់ថា ក្រុមឧទ្ទាមផ្ដា់ចខ្លួន មានផែនការបើកការវាយ​ប្រហារនៅក្នុងស្រុកចំនួន៣គឺ ស្រុក Mueang Yala, Bannang Sata និងស្រុក Than To។

យោងតាមការផ្សាយសារព័ត៌មានថៃ Khaosod នៅថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថា កងកម្លាំងសន្តិសុខថៃបានបង្កើនការត្រួតពិនិត្យនៅតាមប៉ុស្តិ៍សន្តិសុខ និង​ច្រក​ចូលសំខាន់ៗចូលទៅក្នុងទីក្រុង Yala ដោយពិនិត្យលើមនុស្ស យានយន្ត និងវត្ថុគួរឱ្យ​សង្ស័យ។ ការរឹតបន្តឹងសន្តិសុខនេះ ធ្វើឡើងបន្ទាប់ពីមានហេតុការណ៍ដុតកង់រថយន្ត និង​វត្ថុគួរឱ្យសង្ស័យដែលបានរាយការណ៍កាលពីថ្ងៃទី ២៥ ខែតុលា។

កម្លាំងសន្តិសុខថៃ បានឱ្យដឹងថា ព័ត៌មានស៊ើបការណ៍សម្ងាត់បានបង្ហាញថា សមាជិករបស់​ក្រុម​ឧទ្ទាមត្រូវបានណែនាំឱ្យត្រៀមវាយប្រហារលើបុគ្គលិកសន្តិសុខ និងទីតាំងរដ្ឋាភិបាល។ ការ​វាយប្រហារអាច ធ្វើឡើងនៅក្រោមរូបភាពការបាញ់ប្រហារ ឧបករណ៍បំផ្ទុះកែច្នៃ និងគ្រាប់​បែករថយន្ត ឬម៉ូតូ។ ការបង្កើនការឃ្លាំមើលនេះគ្របដណ្តប់លើតំបន់ជាច្រើន​នៅទូទាំង​ស្រុក​ទាំងបី ដោយអាជ្ញាធរបានព្រមានពី ការវាយប្រហារដែលអាចកើតមានចាប់ពីថ្ងៃទី២៤ ខែ​តុលា ដល់ថ្ងៃទី១០ ខែវិច្ឆិកា។

ក្រុមអង្គភាពសន្តិសុខត្រូវបានណែនាំឱ្យតាមដានព័ត៌មានស៊ើបការណ៍សម្ងាត់យ៉ាងដិតដល់ និងពង្រឹងវិធានការការពារប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិ៕