FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហ្សេលេនស្គី៖ កិច្ចចរចាត្រីភាគីរវាងអ៊ុយក្រែន រុស្ស៉ី សហរដ្ឋអាមេរិក នឹងធ្វើឡើងនៅខែវិច្ឆិកា (Video inside)

26-10-2026 17:00

(កៀវ)៖ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឱ្យដឹងថា កិច្ចចរចាត្រីភាគីរវាងអ៊ុយក្រែន រុស្ស៉ី សហរដ្ឋអាមេរិក នឹងត្រូវធ្វើឡើងនាខែវិច្ឆិកាខាងមុខ ក្នុងគោលបំណងស្តារភាពជាប់គាំងឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦។

ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អ៊ុយក្រែន លោក ហ្សេលេនស្គី គូសបញ្ជាក់ថា «យើងត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការពិភាក្សា ប្រសិនបើនិយាយពីបញ្ហាទឹកដី វាត្រូវតែដោះស្រាយនៅកម្រិតមេដឹកនាំ។ បញ្ហាដែលជាប់គាំងផ្សេងៗអាចពិភាក្សា ត្រឹមកម្រិតក្រុមការងារបច្ចេកទេស។ ការពិភាក្សាទាំងអស់នឹងធ្វើឡើងនៅក្នុងខែវិច្ឆិកា»។

វិមានក្រឹមឡាំង កាលពីថ្ងៃសុក្រសប្តាហ៍មុន បានឱ្យដឹងថា កិច្ចចរចាត្រីភាគីនឹងអាចធ្វើឡើងក្នុងប្រទេសអេមីរ៉ាត់អារ៉ាប់រួម នាខែវិច្ឆិកា។ ការប្រកាសទាំងនេះកើតមានឡើង បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដោយរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ៕