លោក ត្រាំ បញ្ចូលន័រវែសទៅក្នុងបញ្ជីប្រទេសមិនគួររាប់រក ដោយលើកឡើងពីការមិនពេញចិត្តជុំវិញពានរង្វាន់ណូបែល (Video inside)
26-10-2026 16:23
(Michigan)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្កើនការប្រើប្រាស់ពាក្យសម្តីរិះគន់ចំពោះប្រទេសន័រវែស និងបានលើកឡើងថាជនអន្តោប្រវេសន៍មកពីន័រវែស មិនត្រូវបានស្វាគមន៍នៅក្នុងសហរដ្ឋអាមេរិកឡើយ គឺដោយសារតែគណៈកម្មាធិការរង្វាន់ណូបែលមានមូលដ្ឋានក្នុងរដ្ឋធានីអូស្លូ មិនបានផ្តល់រង្វាន់ណូបែលសន្តិភាពដល់រូបលោក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦។
លោក ត្រាំ បានថ្លែងមតិទាំងនេះនៅក្នុងការជួបជុំនយោបាយ ក្នុងទីក្រុង Port Huron រដ្ឋ Michigan មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិនាសប្តាហ៍ក្រោយ។ ដោយលើកឡើងថាភាពចលាចលថ្មីៗនៅបារាំងគឺបណ្តាលមកពីបញ្ហាអន្តោប្រវេសន៍ លោក ត្រាំ ថានឹងស្វាគមន៍ជនអន្តោប្រវេសន៍មកពីប្រទេសមួយចំនួនប៉ុន្តែមិនស្វាគមន៍ន័រវែសឡើយ ដោយពន្យល់ថា «ពីព្រោះខ្ញុំមិនបានទទួលពានរង្វាន់ណូបែល ដូច្នេះហើយ ទើបខ្ញុំមិនចង់ឱ្យមានអ្នកមកពីន័រវែសចូលមកទេ»។
ក្រសួងការបរទេសន័រវែស និងតំណាងគណៈកម្មាធិការណូបែលន័រវែស មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ ដោយសារក្រៅម៉ោងធ្វើការ។ គ្មានសញ្ញាណាមួយបង្ហាញថា រដ្ឋបាលលោក ត្រាំ កំពុងដាក់ចេញគោលនយោបាយផ្លូវការថ្មី ពាក់ព័ន្ធជនអន្តោប្រវេសន៍មកពីប្រទេសន័រវែសនោះទេ៕
