FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមឧទ្ទាមហ៊ូទី ព្រមានសាជាថ្មីប្រឆាំងនឹងការប្រើប្រាស់អាកាសយានដ្ឋានទីក្រុងរីយ៉ាដរបស់អារ៉ាប៊ីសាអូឌីត (Video inside)

25-10-2026 09:53

(Reuters)៖ ក្រុមឧទ្ទាមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់មានមូលដ្ឋានក្នុងប្រទេសយេម៉ែន នៅថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២៦ បានព្រមានសាជាថ្មីប្រឆាំងនឹងការប្រើប្រាស់អាកាសយានដ្ឋាន King Khalid នៃទីក្រុងរីយ៉ាដរបស់អារ៉ាប៊ីសាអូឌីត ប៉ុន្មានម៉ោងបន្ទាប់ពីអាកាសយានដ្ឋាននេះដំណើរការជើងហោះហើរឡើងវិញក្រោយផ្អាកកាលពីដើមខែកន្លងទៅនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អ្នកនាំពាក្យរបស់ក្រុមហ៊ូទី លោក Yahya Saree បាននិយាយថាអាកាសយានដ្ឋានរបស់អារ៉ាប៊ីសាអូឌីតនៅតែជាគោលដៅយោធាមួយ ហើយប្រតិបត្តិការវាយប្រហារលើអាកាសយានដ្ឋាន នឹងបន្តធ្វើឡើងជាមួយការព្រមានក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ បុគ្គលិកអាកាសយានដ្ឋាន រួមទាំងអ្នកដំណើរកុំឱ្យប្រើប្រាស់អាកាសយានដ្ឋានអារ៉ាប៊ីសាអូឌីតឱ្យសោះ។

កាលពីថ្ងៃសៅរ៍ អាកាសយានដ្ឋាន King Khalid បានជូនដំណឹងពីការដំណើរការជើងហោះឡើងវិញ ដោយស្ថានីយ Terminal 1 នឹងត្រូវបានរៀបចំសម្រាប់ជើងហោះក្នុងស្រុក រីឯ Terminal 2 សម្រាប់ការជើងហោះហើរអន្តរជាតិប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ជាតិដោយចាប់ផ្ដើមនៅថ្ងៃអាទិត្យនេះ។ ប្រតិបត្តិការនៅឯអាកាសយានដ្ឋាន King Khalid ត្រូវបានផ្អាកកាលពីថ្ងៃទី១០ ខែតុលា ក្រោយការវាយប្រហារដ៏ប្រល័យមួយរបស់ក្រុមឧទ្ទាមហ៊ូទីលើអាកាសអាកាសដ្ឋាននេះដោយសម្លាប់មនុស្ស ១៣នាក់ និងជាង ៣០០នាក់ផ្សេងទៀតរងរបួស៕