រុស្ស៉ី ថាទីក្រុង Togliatti បានរងការវាយប្រហារ ខណៈអ៊ុយក្រែនថាបានវាយប្រហារលើរោងចក្រគីមី (Video inside)
24-10-2026 20:15
(កៀវ)៖ នៅថ្ងៃសៅរ៍ ទី២៣ ខែតុលានេះ អាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា ទីតាំងឧស្សាហកម្មមួយចំនួនបានរងការខូចខាតនៅក្នុងការវាយប្រហារដោយយន្តហោះដ្រូនលើទីក្រុង Togliatti របស់រុស្ស៉ី ខណៈភាគីអ៊ុយក្រែនអះអាងថាខ្លួនបានវាយប្រហារលើរោងចក្រគីមីឥន្ធនៈដ៏ធំមួយនៅទីនោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។
អភិបាលក្រុង Togliatti លោក Ilya Sukhikh និយាយថា របាយការណ៍បឋមបានបង្ហាញថាមិនមានអ្នកស្លាប់ ឬរងរបួសនោះទេ។ លោកមិនបានបញ្ជាក់លម្អិតទេថាទីតាំងណាខ្លះដែលរងការវាយប្រហារ។
អគ្គសេនាធិការអ៊ុយក្រែន បានឱ្យដឹងថា ខ្លួនបានវាយប្រហាររោងចក្រគីមី-ប្រេង Togliattikauchuk ដែលជារបស់ក្រុមហ៊ុនផលិតកៅស៊ូសិប្បនិម្មិតដ៏ធំបំផុតមួយរបស់រុស្ស៉ី។ អគ្គសេធិការក៏បានរាយការណ៍អំពីការវាយប្រហារមួយលើរោងចក្រគ្រឿងអេឡិចត្រូនិក Proton ក្នុងតំបន់ Oryol នៃប្រទេសរុស្ស៉ី ដែលទីក្រុងកៀវ អះអាងថាជាកន្លែងផលិតគ្រឿងបន្លាស់សម្រាប់មីស៉ីលគ្រូស និងមីស៉ីលបាលីស្ទីគ៕
