លោក Netanyahu៖ ផ្ដួលរំលំរបបអ៉ីរ៉ង់ជាមធ្យោបាយតែមួយគត់ ដើម្បីលុបបំបាត់ការគំរាមកំហែង (Video inside)
22-10-2026 09:03
(ហ្ស៊េរុយសាឡិម)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu នៅថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦ បាននិយាយថាមធ្យោបាយតែមួយគត់ដើម្បីលុបបំបាត់ការគំរាមកំហែងបង្កឡើងដោយអ៉ីរ៉ង់ នោះគឺផ្ដួលរំលំរបបដឹកនាំតេហេរ៉ង់សព្វថ្ងៃ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
លោក Netanyahu ធ្វើការកត់សម្គាល់បែបនេះអំឡុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅឯទីក្រុង Dimona ស្ថិតនៅភាគខាងត្បូងអ៉ីស្រាអែល។ លោកបានគូសបញ្ជាក់ដូច្នេះថា «អ៉ីរ៉ង់ចង់កម្ទេចពួកយើង។ តែយើងបានបញ្ឈប់ពួកគេ។ ពួកគេចង់ផលិតគ្រាប់បែកនុយក្លេអ៊ែរ។ តែយើងបានបញ្ឈប់ពួកគេ។ ប៉ុន្តែពួកគេនៅតែបន្តការគំរាមកំហែង។ ដូច្នេះមធ្យោបាយតែមួយគត់ដើម្បីលុបបំបាត់ការគំរាមកំហែងទាំងនោះ គឺផ្ដួលរំលំរបបនេះចោល»។
គួរបញ្ជាក់ថា នៅក្នុងសប្ដាហ៍នេះ លោក Netanyahu នៅក្នុងវីដេអូមួយក៏បានអរគុណទៅកាន់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ផងដែរសម្រាប់ការបង្ហាញការគាំទ្រ ចំពោះរូបលោកនៅក្នុងការបោះឆ្នោតសកលអ៉ីរ៉ង់ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែតុលានេះ។ តាមលោក Netanyahu រូបលោក និងលោក ត្រាំ មានការងារមួយត្រូវបង្ហើយនៅអ៉ីរ៉ង់៕
