ការស្ទង់មតិរបស់ CGTN៖ ការបើកទូលាយខាងហិរញ្ញវត្ថុរបស់ចិនជួយបន្ធូរបន្ថយភាពជាប់គាំងខាងអភិបាលកិច្ចនៃសេដ្ឋកិច្ចពិភពលោក
20-10-2026 16:33
(ប៉េកាំង)៖ ក្នុងបរិបទដែលជម្លោះពាណិជ្ជកម្មឡើងកម្តៅនិងខ្សែសង្វាក់ផ្គត់ផ្គង់សកលមានភាពរង្គោះរង្គើ កិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាវិថីហិរញ្ញវត្ថុឆ្នាំ ២០២៦ បានបើកធ្វើតាមការគ្រោងទុក ។ តាមការស្ទង់មតិរបស់បណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចំពោះអ្នកប្រើបណ្តាញអ៊ីនធឺណិតនៅទូទាំងពិភពលោកបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៨២,៩៨ភាគរយបានយល់ឃើញថា ការដែលចិនបន្តរៀបចំវេទិកាវិថីហិរញ្ញវត្ថុបានបង្ហាញពីការប្តេជ្ញាចិត្តនិងជំនឿចិត្តរបស់ខ្លួនក្នុងការបន្តធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់និងការបើកទូលាយខាងហិរញ្ញវត្ថុនិងពង្រឹងការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុអន្តរជាតិ ព្រមទាំងបានឆ្លើយតបនឹងវិញ្ញាសាដែលសេដ្ឋកិច្ចពិភពលោកធ្លាក់ចូលភាពជាប់គាំងខាងអភិបាលកិច្ចស្តីពី “សុវត្ថិភាពនិងប្រសិទ្ធភាព” ។
ក្នុងការស្ទង់មតិលើកនេះ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៥,២៥ភាគរយបានយល់ឃើញថា វេទិកាវិថីហិរញ្ញវត្ថុបានផ្តល់ជាវេទិកាសំខាន់សម្រាប់ភាគីនានាក្នុងការផ្លាស់ប្តូរគំនិតអភិវឌ្ឍន៍ខាងហិរញ្ញវត្ថុ ប្រមូលផ្តុំគំនិតឯកភាពរួមអំពីកិច្ចសហប្រតិបត្តិការនិងធ្វើឱ្យកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុអន្តរជាតិមានភាពកាន់តែស៊ីជម្រៅ ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨០,៨៦ភាគរយបានលើកឡើងថា បញ្ញាសិប្បនិម្មិតបានក្លាយជាគន្លឹះនៃការស្តារទម្រង់អាជីវកម្មខាងហិរញ្ញវត្ថុឡើងវិញ ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៤,៤៩ភាគរយបានយល់ឃើញថា ប្រការដែលចិនបន្តពង្រីកការបើកទូលាយខាងហិរញ្ញវត្ថុ និងជំរុញកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុអន្តរជាតិបានបំពេញបន្ថែមជំនឿចិត្តនិងកម្លាំងចលករដល់ការអភិវឌ្ឍប្រកបដោយស្ថិរភាពនៃទីផ្សារហិរញ្ញវត្ថុសកល ។
ការស្ទង់មតិលើកនេះធ្វើឡើងតាមវេបសាយ ៥ ភាសារបស់បណ្តាញ CGTN រួមមានភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់និងរុស្ស៊ី ហើយក្នុងរយៈពេល ២៤ ម៉ោង ក៏មានអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិតចំនួន៣៦៣០នាក់បានចូលរួមបោះឆ្នោតនិងបញ្ចេញមតិ៕
វិទ្យុមិត្តភាពកម្ពុជាចិន
