សកម្មភាពយកបទសម្ភាសន៍ចម្រុះរវាងប្រព័ន្ធសារព័ត៌មានចិននិងអន្តរជាតិឈ្មោះ «ដើរកម្សាន្តនៅប្រទេសចិន៖ហៃណានដ៏រស់រវើក» ឆ្នាំ ២០២៦ បានចាប់ដំណើរការ
19-10-2026 17:54
(ប៉េកាំង)៖ នៅថ្ងៃទី ១៩ ខែតុលា សកម្មភាពយកបទសម្ភាសន៍ចម្រុះរវាងប្រព័ន្ធសារព័ត៌មានចិននិងអន្តរជាតិឈ្មោះ“ដើរកម្សាន្តនៅប្រទេសចិន៖ហៃណានដ៏រស់រវើក” ឆ្នាំ២០២៦ដែលសហការរៀបចំដោយ មជ្ឈមណ្ឌលអាស៊ី-អាហ្វ្រិកនិងទីស្នាក់ការខេត្តហៃណាននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានចាប់ដំណើរការនៅទីក្រុងសានយ៉ាខេត្តហៃណាន។
សកម្មភាពលើកនេះធ្វើក្រោមប្រធានបទ “ការស្តារនិងអភិវឌ្ឍជនបទនៅតំបន់កំពង់ផែពាណិជ្ជកម្មសេរី” ដោយបានអញ្ជើញអ្នកសារព័ត៌មានពីស្ថាប័នព័ត៌មានចំនួន ១១ នៃប្រទេសអាស៊ានចំនួន ៨ គឺ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ថៃ ទីម័រខាងកើតនិងវៀតណាមដើម្បីទៅស្វែងយល់ តាមទីក្រុងនិងភូមិស្រុកនានារបស់ហៃណានដូចជាក្រុង Sanya ក្រុង Wuzhishan និងស្រុក Lingshui ជាដើម។
ការយកបទសម្ភាសន៍លើកនេះផ្តោតលើការអនុវត្តជាក់ស្តែង នៃការផ្តល់កម្លាំងចលករទៅវិញទៅមក រវាងការកសាងកំពង់ផែពាណិជ្ជកម្មសេរីខេត្តហៃណាននិងការស្តារជនបទ ដើម្បីបង្ហាញគ្រប់ជ្រុងជ្រោយពី សមិទ្ធផលអភិវឌ្ឍន៍ដែលបើកទូលាយកម្រិតខ្ពស់ នៃខេត្តហៃណានចំពោះបរទេស និងពិពណ៌នាពីរឿងអំពីកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក និងឈ្នះ-ឈ្នះរវាងចិននិងអាស៊ាន ។ កម្មវិធីចម្រុះដែលផលិតក្នុងសកម្មភាពនេះនឹងត្រូវចាក់ផ្សាយ នៅលើវេទិកាប្រព័ន្ធសារព័ត៌មាននៃប្រទេសអាស៊ាននានា៕
វិទ្យុមិត្តភាពកម្ពុជាចិន
