FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្រីលង្កា ជួបប្រទះការដាច់ចរន្តអគ្គិសនីទូទាំងប្រទេស

17-10-2026 19:59

(កូឡុំប៊ូ)៖ ប្រទេសស្រីលង្កា បានជួបប្រទះការដាច់ចរន្តអគ្គិសនីទូទាំងប្រទេស នៅថ្ងៃសៅរ៍នេះ បន្ទាប់ពីបណ្តាញអគ្គិសនីជាតិគាំងដំណើរការ ដែលទំនងជាបណ្តាលមកពីការផលិតថាមពលពន្លឺព្រះអាទិត្យលើសកម្រិត ហេីយមិនមានការបញ្ជាក់ច្បាស់ថាពេលណានឹងត្រូវបានផ្គត់ផ្គង់ឡើងវិញនោះទេ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២៦។

ក្រុមហ៊ុនចែកចាយអគ្គិសនីរដ្ឋ Lanka (EDL) បានឱ្យដឹងថា ក្រុមវិស្វករកំពុងជួសជុលបញ្ហាដែលប៉ះពាល់ដល់បណ្តាញអគ្គិសនីទាំងមូល ហើយសង្ស័យថាការប្រេីប្រាស់ច្រេីនលេីសកម្រិតផលិតបាននៃផ្ទាំង សូឡា គឺជាមូលហេតុដែលបង្កឱ្យមានការដាច់ចរន្ត។ តាមរដ្ឋមន្ត្រីក្រសួងថាមពល លោក Anura Karunathilaka អាជ្ញាធររំពឹងថានឹងអាចស្តារការផ្គត់ផ្គង់ឡើងវិញជាដំណាក់កាលៗ។

កាលពីខែកុម្ភៈ ឆ្នាំ២០២៥ បណ្តាញអគ្គិសនីទាំងមូលក្នុងប្រទេសស្រីលង្កា ក៏ធ្លាប់គាំងដំណើរការដែរ ពេលដែលការផលិតថាមពលពន្លឺព្រះអាទិត្យលេីសកម្រិត ហេីយកាលណោះគេត្រូវចំណាយពេលជាង ៦ម៉ោង ដើម្បីស្តារការផ្គត់ផ្គង់ឡើងវិញ។ ស្រីលង្កាមានសមត្ថភាពផលិតថាមពលពន្លឺព្រះអាទិត្យដំឡើងរួច ចំនួនជាង ៣ ០០០មេហ្គាវ៉ាត់ ខណៈដែលតម្រូវការប្រើប្រាស់នៅពេលថ្ងៃមានចន្លោះពី ២ ០០០ ទៅ ២ ៥០០មេហ្គាវ៉ាត់៕