FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI (Video inside)

17-10-2026 08:58

(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២៦ បានរាយការណ៍ថាកូរ៉េខាងជើងបានដឹកនាំការធ្វើតេស្តនៅក្រោមទឹកនៃប្រព័ន្ធអាវុធ torpedo ថ្មីមួយដែលមានបំពាក់បច្ចេកវិទ្យា AI កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះដើម្បីផ្ទៀងផ្ទាត់ពីការធ្វើបច្ចុប្បន្នភាពបច្ចេកវិទ្យា ជាមួយការចាត់ទុកថាការធ្វើតេស្តនេះជាជោគជ័យមួយ និងជាការបោះជំហានយ៉ាងសំខាន់មួយក្នុងការអភិវឌ្ឍ សមត្ថភាពកងទ័ពជើងទឹករបស់កូរ៉េខាងជើង។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាម KCNA ការធ្វើតេស្តខាងលើបានផ្ទៀងផ្ទាត់ពីបច្ចេកវិទ្យានៃកម្លាំងជំរុញដែលត្រូវបានអភិវឌ្ឍឡើងតាមរយៈការធ្វើតេស្តច្រើនជាង ១៨០លើក ក្នុងរយៈពេល៥ឆ្នាំមកនេះ។ KCNA ថែមទាំងបានឱ្យដឹងទៀតផងថាការធ្វើតេស្តកាលពីថ្ងៃព្រហស្បតិ៍ក៏មានប្រើប្រាស់ផងដែរបច្ចេកវិទ្យា AI​ សម្រាប់ការចាប់សញ្ញា និងកំណត់គោលដៅដែលមានបំពាក់លើប្រព័ន្ធអាវុធ​ torpedo។

នេះជាការធ្វើតេស្តអាវុធលើកចុងក្រោយបំផុតមួយរបស់កូរ៉េខាងជើង កើតឡើងចំពេលការកើនឡើងភាពតានតឹងនៅលើតំបន់ឧបទ្វីបកូរ៉េ ក្នុងបរិបទកូរ៉េទាំង២ កំពុងរត់ប្រណាំងការអភិវឌ្ឍអាវុធដែលមានសមត្ថភាពអាចទម្លោះប្រព័ន្ធខែលប្រឆាំងមីស៊ីល។ កាលពីថ្ងៃពុធកន្លងទៅ កូរ៉េខាងជើងក៏បានអះអាងផងដែរពីការធ្វើតេស្តបាញ់មីស៊ីលគ្រូសយុទ្ធសាស្ត្រ ២ប្រភេទចេញពីនាវាមុជទឹក ដើម្បីផ្ទៀងផ្ទាត់លើសមត្ថភាពនៃការធ្វើប្រតិបត្តិការរបស់កងទ័ពជើងទឹក និងការកំញើញទប់ស្កាត់សង្រ្គាម៕