FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក Wang Yi តំណាងពិសេសរបស់លោកXi Jinping ប្រធានរដ្ឋចិនចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA)

16-10-2026 17:37

(ប៉េកាំង)៖ លោក Wang Yi តំណាងពិសេសរបស់លោក Xi Jinping ប្រធានរដ្ឋចិន និងជាសមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិនបានអញ្ជើញចូលរួម កិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) នៅទីក្រុងបាគូ ប្រទេស​អាស៊ែបៃហ្សង់កាលពីថ្ងៃទី១៥ ខែតុលា និងថ្លែងសុន្ទរកថាគន្លឹះ។

លោក Wang Yi បានថ្លែងថា សន្និសីទCICA គឺជាវេទិកាស្តីពីការសន្ទនា និងកិច្ចសហប្រតិបត្តិការនៃទ្វីបអាស៊ីទាំងមូល ដែលផ្តួចផ្តើម និងរួមគ្នាបង្កើតឡើងដោយបណ្តាប្រទេសអាស៊ី។ ប្រទេសចិនសូមកោតសរសើរខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ប្រទេសអាស៊ែបៃហ្សង់ ក្នុងអំឡុងពេលធ្វើជាប្រធានផ្លាស់វេននៃសន្និសីទ ដែលបានជំរុញកិច្ចសហប្រតិបត្តិការ CICA និងការកសាង "អាស៊ីកាន់តែរឹងមាំ" ប្រទេស​ចិនមានឆន្ទៈបន្តផ្តល់ការគាំទ្រដ៏ខ្លាំងក្លា និងចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការនៃ CICA។
  
លោក Wang Yi បានលើកឡើងគំនិតផ្តួចផ្តើម៤ចំណុច៖ ទីមួយ រួមគ្នារក្សាសន្តិភាព និងស្ថិរភាព។ ទីពីរ រួមគ្នាជំរុញវិបុលភាព និងការស្តារឡើងវិញ ។ ទីបី រួមគ្នាជំរុញការរៀនសូត្រពីអរិយធម៌ទៅវិញទៅមក។ ទីបួន រួមគ្នាជំរុញអភិបាលកិច្ចសកលមានសុក្រឹតភាព។

លោក Wang Yi បានបន្តថា ប្រទេសចិនមានឆន្ទៈធ្វើការជាមួយគ្រប់ភាគីទាំងអស់ ដើម្បីកសាងសហគមន៍ជោគវាសនារួម សម្រាប់អាស៊ីដែលប្រកបដោយសន្តិភាព ស្ថិរភាព វិបុលភាព បើកចំហ និងបរិយាបន្ន ដើម្បីរួមចំណែកជាកម្លាំងអាស៊ីកាន់តែខ្លាំងក្លា ចំពោះសន្តិភាពនិងការអភិវឌ្ឍរបស់ពិភពលោក។

កិច្ចប្រជុំនេះបានអនុម័តនិងចេញផ្សាយ "សេចក្តីប្រកាសនៃកិច្ចប្រជុំកំពូលលើកទី៧នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA)"៕

វិទ្យុមិត្តភាពកម្ពុជាចិន