FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក Li Qiang នាយករដ្ឋមន្ត្រីចិន អញ្ជើញចូលរួមពិធីបើកពិព័រណ៍នាំចេញនាំចូលចិនលើកទី ១៤០ និងថ្លែងសុន្ទរកថាគន្លឹះ

16-10-2026 17:16

(ប៉េកាំង)៖ នៅរសៀលថ្ងៃទី ១៤ ខែតុលា លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួមពិធីបើកពិព័រណ៍នាំចេញនាំចូលចិន លើកទី ១៤០ និងថ្លែងសុន្ទរកថាគន្លឹះនៅក្រុងក្វាងចូវ ខេត្តក្វាងតុង ប្រទេសចិន។

លោក Li Qiang បានលើកឡើងថា ពិព័រណ៍នាំចេញនាំចូលចិន បានឆ្លងកាត់ការសាកល្បង នៃការប្រែប្រួលនៃស្ថានការណ៍អន្តរជាតិ តែបាន​បញ្ចេញនូវភាពរស់រវើកថ្មីជាបន្តបន្ទាប់ ដែលបានបង្ហាញពីខ្លឹមសារដ៏សាមញ្ញ ប៉ុន្តែស៊ីជម្រៅ ពោលគឺ ទី១ ការតភ្ជាប់ទីផ្សារមិនមែនជា ឧបករណ៍សម្រាប់ការប្រកួតប្រជែងទេ ប៉ុន្តែជាវិធានការដ៏មានប្រសិទ្ធភាពដើម្បីបង្កើតកំណើន ។ ទី ២ ពាណិជ្ជកម្មអន្តរជាតិមិនមែនគ្រាន់តែជាតួលេខប៉ុណ្ណោះទេ ប៉ុន្តែជាជម្រើសដោយម្ចាស់ការដើម្បីបង្កើនសុខុមាលភាព។ ទី ៣ ការផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងឈ្នះ-ឈ្នះ មិនមែនជាការធ្វើសម្បទានដោយឯកតោភាគីទេ ប៉ុន្តែជាការផ្តល់ ផលប្រយោជន៍ទៅវិញទៅមក។ ប្រទេសចិន​ជាមិត្តល្អ ដែលគួរឱ្យទុកចិត្តបាន និងអាចពឹងផ្អែកបានរបស់ប្រទេសកំពុងអភិវឌ្ឍន៍ជានិច្ច ចិនមានឆន្ទៈក្នុងការពួតដៃគ្នាជាមួយប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីដើរលើផ្លូវ​ឆ្ពោះទៅរកការធ្វើទំនើបកម្ម។

លោក Li Qiang បានគូសបញ្ជាក់ថា ប្រទេសចិននឹងបន្តជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងពង្រីកការបើកចំហកម្រិតខ្ពស់ ព្រមទាំងបំពេញបន្ថែមកម្លាំងចលករសម្រាប់ជំរុញសេដ្ឋកិច្ចពិភពលោក តាមរយៈប្រតិបត្តិការយ៉ាងសកម្មនិងជាក់ស្តែង៕

វិទ្យុមិត្តភាពកម្ពុជាចិន