រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
16-10-2026 16:01
(មូស្គូ)៖ យោងតាមក្រឹត្យមួយរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន រុស្ស៉ីឈានទៅចាត់វិធានការដាក់ទ្រព្យសកម្មក្នុងស្រុករបស់ក្រុមហ៊ុននានា ដែលមកពីបារាំង អាល្លឺម៉ង់ ស៊ុយអែត និងហូឡង់ ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនជាបណ្តោះអាសន្ន ក្នុងពេលដែលទំនាក់ទំនងធ្លាក់ចុះដល់កម្រិតទាបបំផុត ដោយសារតែការគាំទ្ររបស់សហភាពអឺរ៉ុបចំពោះអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២៦។
ក្រឹត្យកាលពីថ្ងៃព្រហស្បតិ៍ បានរាយបញ្ជីទ្រព្យសកម្មដែលជារបស់ក្រុមហ៊ុនផលិតកម្រាលជើង Tarkett របស់បារាំង ក្រុមហ៊ុនផលិតសម្ភារៈវេចខ្ចប់ Menshen របស់អាល្លឺម៉ង់ ក្រុមហ៊ុនផលិតសម្ភារៈវេចខ្ចប់ Sverige International Holdings របស់ស៊ុយអែត និងក្រុមហ៊ុនផលិតសម្ភារៈវេចខ្ចប់ Sonoco របស់ហូឡង់។
ចំណាត់ការនេះ កើតមានឡើងបន្ទាប់ពីចំណាត់ការស្រដៀងគ្នាមួយកាលពីខែមុន ប្រឆាំងក្រុមហ៊ុនម្ហូបអាហារ Nestle ព្រមទាំងក្រុមហ៊ុនលក់រាយ Auchan និង Metro។ វិមានក្រឹមឡាំងថា វិធានការនេះគឺជាការឆ្លើយតបទៅនឹងការលូកដៃ ពីបណ្តាប្រទេសសហភាពអឺរ៉ុបនៅក្នុងសង្គ្រាម ប៉ុន្តែបានសង្កត់ធ្ងន់ថាវាអាចត្រឡប់មកស្ថានភាពដើមវិញបាន៕
