FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មនុស្ស ៤នាក់បាត់បង់ជីវិត អំឡុងពេលព្យាយាមពន្លត់ភ្លើងឆេះព្រៃ នៅឥណ្ឌូណេស៉ី (Video inside)

16-10-2026 15:38

(ហ្សាការតា)៖ ក្រសួងព្រៃឈើនៃប្រទេសឥណ្ឌូណេស៉ី បានឱ្យដឹងនៅថ្ងៃសុក្រ ទី១៦ ខែតុលា ថានេះមនុស្សចំនួន ៤នាក់បានស្លាប់ ក្នុងពេលចូលរួមពន្លត់ភ្លើងឆេះព្រៃនៅឧទ្យានជាតិមួយលើកោះជ្វា ខណៈប្រទេសអាស៊ានមួយនេះកំពុងទប់ទល់នឹងវិបត្តិភ្លើងឆេះព្រៃ រួមទាំងផ្សែងពុលដែលអូសបន្លាយអស់រយៈពេលជាច្រើនខែមកហើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP។

អ្នកទាំង ៤បានជួបគ្រោះថ្នាក់ក្នុងពេលដែលស្ថានភាពមិនអាចទប់ទល់បាន ខណៈកំពុងប្រយុទ្ធនឹងអណ្តាតភ្លើងកាលពីថ្ងៃព្រហស្បតិ៍ នៅឧទ្យានជាតិ Bromo Tengger Semeru ក្នុងខេត្ត East Java ប៉ុន្តែក្រសួងព្រៃឈើមិនបានបញ្ជាក់លម្អិតថា បុគ្គលទាំងនោះជានរណាឡើយ។

តាមអ្នកនាំពាក្យឧទ្យានជាតិ លោក Endrip Wahyutama អ្នកស្លាប់ ២នាក់ជាមន្ត្រីឧទ្យាន និង ២នាក់ទៀតជាបុគ្គលិកសន្តិសុខ ដែលបានចូលទៅជួយដល់មន្ត្រីទាំងនោះ។ ពួកគេបានជាប់ផុងក្នុងអណ្តាតភ្លើង និងផ្សែងក្រាស់។ មនុស្ស ៣ នាក់បានស្លាប់នៅកន្លែងកើតហេតុ ហើយម្នាក់ទៀតបានស្លាប់នៅក្នុងមន្ទីរពេទ្យ។

គិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍ ចំនួនចំណុចឆាបឆេះនៅទូទាំងប្រទេសឥណ្ឌូណេស៉ី មានចំនួន ៧៩៩កន្លែង។ ភាគច្រើនស្ថិតនៅក្នុងខេត្ត Central Kalimantan ដែលជាខេត្តមួយនៅលើកោះ Borneo ដែលឥណ្ឌូណេស៉ីខណ្ឌចែកជាមួយប្រទេសម៉ាឡេស៉ី និងព្រុយណេ បន្ទាប់មកគឺតំបន់ភាគខាងត្បូងនៃកោះ Sumatra៕