FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចិន និងកូរ៉េខាងជើង បើកឱ្យប្រើប្រាស់ស្ពានព្រំដែនជាផ្លូវការក្រោយពន្យារពេលរាប់ឆ្នាំ ដើម្បីជំរុញពាណិជ្ជកម្ម

15-10-2026 18:57

(តានទុង)៖ ប្រទេសចិន និងកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍ បានបើកឱ្យដំណើរការជាផ្លូវការនូវស្ពានច្រកព្រំដែនគោកដ៏សំខាន់បំផុតរវាងប្រទេសទាំងពីរ ដើម្បីស្ដារ និងជំរុញវិស័យពាណិជ្ជកម្មឡើងវិញ បន្ទាប់ពីទំនាក់ទំនងមានភាពរកាំរកូស និងការរអាក់រអួលអស់រយៈពេលជាច្រើនឆ្នាំដោយសារជំងឺរាតត្បាត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២៦។

ក្នុងពិធីសម្ពោធនេះ ក្បួនរថយន្តដឹកទំនិញដែលមានតុបតែងទង់ជាតិនៃប្រទេសទាំងពីរ បានបើកឆ្លងកាត់ស្ពានទន្លេយ៉ាលូថ្មី (New Yalu River Bridge) ប្រវែង ៣ គីឡូម៉ែត្រ ដែលតភ្ជាប់ទីក្រុងតានទុង (Dandong) របស់ចិន ជាមួយប្រទេសកូរ៉េខាងជើង។ ថ្លែងតាមប្រព័ន្ធវីដេអូ នាយករដ្ឋមន្ត្រីចិន លោក លី ឈាំង (Li Qiang) បានលើកឡើងថា៖ «ទំនាក់ទំនងទ្វេភាគីកំពុងឈានចូលដំណាក់កាលថ្មី និងបើកទំព័រសករាជថ្មី» ដោយបន្ថែមថា ច្រកព្រំដែននេះនឹងជួយជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងពង្រឹងការផ្លាស់ប្តូររវាងប្រជាជនទាំងពីរ ខណៈនាយករដ្ឋមន្ត្រីកូរ៉េខាងជើង លោក ប៉ាក់ ថេសុង (Pak Thae Song) ក៏បានថ្លែងសុន្ទរកថាតាមវីដេអូក្នុងពិធីនោះផងដែរ។

គួរបញ្ជាក់ថា ស្ពានឆ្លងកាត់ទន្លេយ៉ាលូថ្មីនេះ បានសាងសង់រួចរាល់តាំងពីឆ្នាំ២០១៤ មកម្ល៉េះ ប៉ុន្តែត្រូវទុកចោលមិនអាចប្រើប្រាស់បានអស់រយៈពេលជាង ១០ ឆ្នាំ ដោយសារតែភាគីកូរ៉េខាងជើងមិនទាន់បានសាងសង់ផ្លូវតភ្ជាប់ និងអគារត្រួតពិនិត្យគយនៅខាងទឹកដីរបស់ខ្លួនឱ្យរួចរាល់៕