FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក Xi Jinping ប្រធានរដ្ឋចិន ផ្ញើលិខិតអបអរសាទរចំពោះការបើកពិព័រណ៍នាំចេញនាំចូល​ចិនលើកទី ១៤០

15-10-2026 16:25

(ប៉េកាំង)៖ នៅថ្ងៃទី ១៤ ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើលិខិតអបអរសាទរ ចំពោះការបើកពិព័រណ៍នាំចេញនាំចូលចិនលើកទី ១៤០។

លោក Xi Jinping បានលើកឡើងថា ក្នុងរយៈពេល ៧០ ឆ្នាំកន្លងមកនេះ ពិព័រណ៍នាំចេញនាំចូលចិនបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញពាណិជ្ជកម្មរវាងចិន និងបរទេស ហើយបានក្លាយជាវេទិកាដ៏មានប្រសិទ្ធភាពសម្រាប់ប្រទេសចិន ធ្វើការពង្រីកការបើកចំហកម្រិតខ្ពស់ និងជំរុញការកសាងសេដ្ឋកិច្ចពិភពលោកបែបបើកចំហ។ ក្នុងបរិបទថ្មី ប្រទេសចិនមានឆន្ទៈ ក្នុងការចូលរួមជាមួយប្រទេសទាំងអស់នៅលើពិភពលោក ដើម្បីរួមគ្នាគាំពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី ធានាស្ថិរភាព និងភាពរលូននៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សកល ពង្រីកលំហសម្រាប់កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ជំរុញការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ច ដែលផ្តល់ផលប្រយោជន៍ជាទូទៅ និងមានភាពបរិយាបន្ន ដើម្បីបំពេញបន្ថែមកម្លាំងចលករថ្មីជាបន្តបន្ទាប់សម្រាប់ការអភិវឌ្ឍ និងវិបុលភាពពិភពលោក។

សូមបញ្ជាក់ថា ពិព័រណ៍នាំចេញនាំចូលចិនលើកទី ១៤០ បានបើកធ្វើនៅថ្ងៃដដែលនៅទីក្រុងក្វាងចូវ ខេត្តក្វាងទុង ប្រទេសចិន ដែល​សហការរៀបចំដោយក្រសួងពាណិជ្ជកម្មចិន និងរដ្ឋបាលប្រជាជនខេត្តក្វាងទុង៕

វិទ្យុមិត្តភាពកម្ពុជាចិន