លោក ហ្សេលេនស្គី ថាអ៊ុយក្រែននឹងវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរុស្ស៉ីឡើងវិញ (Video inside)
15-10-2026 15:17
(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រាប់កាសែត Financial Times នៅក្នុងបទសម្ភាសន៍មួយចុះផ្សាយ នាថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២៦ ថាអ៊ុយក្រែននឹងបន្តវាយប្រហារទៅលើ រោងចក្រចម្រាញ់ប្រេងរបស់រុស្ស៉ីឡើងវិញ។
«គម្រោងវាយប្រហាររោងចក្រចម្រាញ់ ចេញមកហើយ។ យើងបានត្រៀមរួចរាល់ហើយ»។ នេះបើតាមការគូសបញ្ជាក់របស់លោក ហ្សេលេនស្គី។ លោកក៏បានរិះគន់កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងទីក្រុងវ៉ាស៉ីនតោនជាមួយទីក្រុងមូស្គូ និងការកោតសរសើរ របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចំពោះប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន ផងដែរ។
លោក ត្រាំ កាលពីសប្តាហ៍មុន បានអំពាវនាវឱ្យអ៊ុយក្រែនដូរប្រធានាធិបតី និងបានរិះគន់យ៉ាងខ្លាំងចំពោះការវាយប្រហារ លើហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់រុស្ស៉ី។ ការលើកឡើងនេះកើតមានធ្វើឡើងបន្ទាប់ពីលោក ប្រកាសអំពីកិច្ចព្រមព្រៀងផ្គត់ផ្គង់ប្រេងម៉ាស៊ូត ជាមួយរុស្ស៉ី ដែលមានគោលបំណងកាត់បន្ថយសម្ពាធលើតម្លៃប្រេងឥន្ធនៈ នៅក្នុងសហរដ្ឋអាមេរិក ដែលបានហក់ឡើងខ្ពស់ចាប់តាំងពីផ្ទុះសង្រ្គាមអ៉ីរ៉ង់៕


