FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រីតថេន នឹងផ្តល់ថវិកាជាង ២២លានដុល្លារ សម្រាប់ការជួសជុលរោងចក្រថាមពលនុយក្លេអ៊ែរ Chornobyl នៅអ៊ុយក្រែន (Video inside)

15-10-2026 11:41

(ឡុងដ៏)៖ រដ្ឋាភិបាលព្រីតថេន បានប្រកាសនាថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលានេះ ថាខ្លួននឹងផ្តល់ថវិកាចំនួន ១៧លានផោន ស្មើនឹង ២២,៤៥លានដុល្លារអាមេរិក សម្រាប់ការជួសជុលរោងចក្រថាមពលនុយក្លេអ៊ែរ Chornobyl នៅភាគខាងជើងអ៊ុយក្រែន ដែលបានរងការខូចខាតដោយសារការវាយប្រហាររបស់រុស្ស៉ី កាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការវាយប្រហារដោយយន្តហោះដ្រូនរបស់រុស្ស៉ីឆ្នាំមុន បានធ្វើឱ្យខូចខាតដល់រចនាសម្ព័ន្ធការពារនៃរោងចក្រ Chornobyl ដែលជាទីតាំងនៃគ្រោះមហន្តរាយនុយក្លេអ៊ែរដ៏អាក្រក់បំផុត ក្នុងពិភពលោក កាលពីឆ្នាំ១៩៨៦។

តាមរដ្ឋាភិបាលព្រីតថេន ថវិកានេះនឹងជួយដល់ការជួសជុលសំខាន់ៗ ដើម្បីស្តារប្រព័ន្ធមុខងារខ្ទប់ និងបញ្ចេញខ្យល់នៃរោងចក្រឡើងវិញ ព្រមទាំងការពារអាយុកាលប្រើប្រាស់ដែលបានកំណត់សម្រាប់រោងចក្រនេះ៕