លោក Xi Jinping ចូលរួមកិច្ចប្រជុំថ្នាក់ជាតិស្តីពីសុខាភិបាលចិននិងថ្លែងសុន្ទរកថាគន្លឹះ
14-10-2026 16:45
(ប៉េកាំង)៖ កិច្ចប្រជុំថ្នាក់ជាតិស្តីពីសុខាភិបាលចិនបានប្រារព្ធឡើងនៅទីក្រុងប៉េកាំងចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៣ ខែតុលា។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានអញ្ជើញចូលរួមព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ។
លោកបានសង្កត់ធ្ងន់ថា ក្នុងអំឡុងអនុវត្តផែនការប្រាំឆ្នាំទី ១៥ គឺជារយៈពេលដ៏សំខាន់មួយសម្រាប់សម្រេចគោលដៅ នៃការកសាងប្រទេសចិនដែលមានសុខភាពល្អនៅឆ្នាំ ២០៣៥ យើងត្រូវដើរតាមមាគ៌ានៃការអភិវឌ្ឍវិស័យសុខាភិបាល ដែលមានលក្ខណៈពិសេសចិនដោយឥតងាករេ អនុវត្តគោលការណ៍ណែនាំស្តីពីការងារសុខាភិបាលក្នុងយុគសម័យថ្មី ពង្រីកឧត្តមភាព ពង្រឹងមូលដ្ឋានគ្រឹះ កែលម្អចំណុចខ្វះខាត ដើម្បីជំរុញបុព្វហេតុសុខាភិបាលឱ្យទទួលបានការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ លើកកម្ពស់កម្រិតសុខភាពរបស់ប្រជាជនជាបន្តបន្ទាប់ និងធានាឱ្យទទួលបានការវិវឌ្ឍរីកចម្រើនសំខាន់ ក្នុងការកសាងប្រទេសចិនដែលមានសុខភាពល្អ៕
វិទ្យុមិត្តភាពកម្ពុជាចិន
