FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចប៉ាប Leo មានជំងឺមហារីកសួត និងកំពុងទទួលការវះកាត់ព្យាបាល (Video inside)

14-10-2026 11:48

(វ៉ាទីកង់)៖ បុរីវ៉ាទីកង់ បានប្រកាសថា សម្តេចប៉ាប Leo មានជំងឺមហារីកសួត ហើយត្រូវបានក្រុមគ្រូពេទ្យវះកាត់ផ្នែកសួតខាងស្តាំរបស់ទ្រង់ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ខណៈដែលនេះគឺជាបញ្ហាសុខភាពធ្ងន់ធ្ងរសម្រាប់សម្តេចប៉ាប ដែលមានព្រះជន្ម ៧១ព្រះវស្សា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២៦។

សេចក្តីប្រកាសបានឱ្យដឹងថា សម្តេចប៉ាបមានជំងឺមហារីកសួតប្រភេទ adenocarcinoma (ជាប្រភេទមហារីកទូទៅមួយ) ហើយលទ្ធផលនៃការពិនិត្យជាលិកាអំឡុងពេលវះកាត់ បានបញ្ជាក់ពីអ្វីដែលគ្រូពេទ្យសង្ស័យរួចមកហើយតាមរយៈការពិនិត្យ មុនពេលសម្រេចចិត្តវះកាត់។

ក្រុមវេជ្ជបណ្ឌិតដែលទទួលខុសត្រូវ និងថែទាំសម្តេចប៉ាប បាននិយាយថា ការវះកាត់ចំណាយពេលប្រហែល ៩០នាទី ហើយទទួលបានជោគជ័យ ដោយគ្មានផលវិបាកអ្វីឡើយ។ កាលពីដើមសប្តាហ៍ បុរីវ៉ាទីកង់បានឱ្យដឹងថា សម្តេចប៉ាបអាចសម្រាកព្យាបាលនៅមន្ទីរពេទ្យ រយៈពេលប្រហែលមួយសប្តាហ៍ ហើយរាល់ព្រឹត្តិការណ៍ជាសាធារណៈរបស់ទ្រង់ នឹងត្រូវលុបចោលរហូតដល់ថ្ងៃទី២០ ខែតុលា៕