FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សភាឡាវ បោះឆ្នោតតែងតាំងនាយករដ្ឋមន្រ្តីថ្មី និងប្រធានសភាថ្មី (Video inside)

05-10-2026 15:54

(វៀងចន្ទន៍)៖ នាថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២៦ លោក Sonexay Siphandone ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានថ្មី​នៃរដ្ឋសភាប្រទេសឡាវ ហើយទន្ទឹមគ្នាក៏មានការបោះឆ្នោតជ្រើសតាំងនាយករដ្ឋមន្រ្តីថ្មីផងដែរ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Laotian Times។

លោក Sonexay Siphandone ដែលកន្លងមកមានតំណែងជានាយករដ្ឋមន្ត្រីឡាវ ត្រូវបានបោះឆ្នោតជ្រើសតាំងកាលពីព្រឹកថ្ងៃចន្ទនេះ ដោយសម័យប្រជុំសាមញ្ញលើកទី២ នៃរដ្ឋសភានីតិកាលទី១០ ដើម្បីបន្តតំណែងពីប្រធានសភាមុន គឺលោក Xaysomphone Phomvihane ដែលបានទទួលមរណភាព កាលពីខែសីហា នៅអាយុ៦៩ឆ្នាំ។ ជាមួយគ្នានេះ លោក Saleumxay Kommasith វ័យ៥៧ឆ្នាំ ដែលពីមុនមានតួនាទីជា ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏ត្រូវបានបោះឆ្នោតជ្រើសតាំងជា នាយករដ្ឋមន្ត្រីឡាវថ្មីផងដែរ ជំនួស លោក Sonexay។

គួរបញ្ជាក់ថា លោក Sonexay Siphandone វ័យ៦០ឆ្នាំ បានកាន់តំណែងជានាយករដ្ឋមន្រ្តីនៃប្រទេសឡាវ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២២មក៕