ការស្ទង់មតិរបស់បណ្តាញ CGTN៖ សង្កេតមើលពីយុគសម័យមាសនៃសេដ្ឋកិច្ចវិស្សមកាលចិន តាមរយៈ «សប្តាហ៍វិស្សមកាលមាស»
04-10-2026 16:01
(ប៉េកាំង)៖ ក្នុងវិស្សមកាលបុណ្យជាតិចិន ការចូលដែនចិនធ្វើទេសចរណ៍មានប្រជាប្រិយភាពកាន់តែខ្លាំងឡើងៗ អ្នកទេសចរបរទេសកាន់តែច្រើនបានធ្វើដំណើរទៅដល់ប្រទេសចិន ដើម្បីទទួលអារម្មណ៍ពីភាពទាក់ទាញខាងទេសចរណ៍វប្បធម៌និងភាពរស់រវើកនៃការអភិវឌ្ឍរបស់ប្រទេសចិនដែលមានភាពបើកទូលាយ ។ បណ្តាញទូរទស្សន៍ CGTN របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើការស្ទង់មតិចំពោះអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិតនៅទូទាំងពិភពលោក ដែលបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៧ភាគរយបានយល់ ឃើញថា ការធ្វើដំណើរទេសចរណ៍ដោយផ្ទាល់នៅប្រទេសចិន អាចស្វែងយល់ពីវប្បធម៌សង្គមនិងការវិវត្តរបស់ប្រទេសចិនដោយគ្រប់ជ្រុងជ្រោយនិងពិតប្រាកដ។
ការស្ទង់មតិលើកនេះបានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៩១,៨ភាគរយយល់ឃើញថា ការដែលប្រទេសចិនបានកែសម្រួលវិធានការផ្តល់ទិដ្ឋាការនិងផ្តល់ភាពងាយស្រួលដល់ការធ្វើដំណើរចេញចូលដែនជាបន្តបន្ទាប់ បានលើកកម្ពស់ប្រកបដោយប្រសិទ្ធភាពនូវគោលបំណងរបស់អ្នកទេសចរបរទេសដែលចង់ធ្វើដំណើរទេសចរណ៍នៅប្រទេសចិន ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៩,៥ភាគរយយល់ឃើញថា ប្រទេសចិនបាននិងកំពុងចែករំលែកភាគលាភអភិវឌ្ឍន៍ជាមួយពិភពលោកដោយប្រកាន់ខ្ជាប់អកប្បកិរិយាបើកទូលាយ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៩២,២ភាគរយយល់ឃើញថា សេវាកម្មដែលមានភាពងាយស្រួល ដូចជា ការទូទាត់លុយតាមប្រព័ន្ធឌីជីថល រថភ្លើងល្បឿនលឿន និងការចែករំលែកឧបករណ៍ធ្វើដំណើរជាដើម បាននិងកំពុងក្លាយទៅជាចំណែកដ៏សំខាន់ក្នុងការដកបទពិសោធធ្វើដំណើរទេសចរណ៍នៅប្រទេសចិន។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៩១,២ភាគរយយល់ឃើញថា ប្រទេសចិនបានផ្តល់លំហការប្រើប្រាស់ដល់បច្ចេកវិទ្យាថ្មីនិងផលិតផលថ្មីរបស់ពិភពលោកទាំងមូល តាមរយៈទិដ្ឋភាពប្រើប្រាស់ដ៏សម្បូបែប និងក្រុមមនុស្សប្រើប្រាស់ដ៏ច្រើនកុះករ ដែលបានជំរុញឱ្យឧស្សាហកម្មសកលពង្រីកឧត្តមភាព និងលើកកម្ពស់គុណភាព៕
វិទ្យុមិត្តភាពកម្ពុជាចិន

