FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាវាផ្ទុកយន្តហោះចម្បាំងអាមេរិក១គ្រឿងទៀត ចូលចតនៅកោះ Phuket ប្រទេសថៃ ក្រោយធ្វើប្រតិបត្តិការនៅមជ្ឈិមបូព៌ា (Video inside)

04-10-2026 15:15

(បាងកក)៖ នាវាផ្ទុកយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក George H.W. Bush បានធ្វើដំណើរមកដល់ដែនសមុទ្រនៃកោះទេសចរណ៍ Phuket របស់ប្រទេសថៃ នាថ្ងៃអាទិត្យ ទី៤ ខែតុលា ឆ្នាំ២០២៦ ដោយមាននាវិកនិងកងទ័ពសរុបប្រមាណ ៤៨០០នាក់នៅលើនោះ ដើម្បីផ្តល់ឱកាសឱ្យពួកគេបានសម្រាកនិងកម្សាន្ត បន្ទាប់ពីគាំទ្រប្រតិបត្តិការយោធារបស់អាមេរិក នៅមជ្ឈិមបូព៌ាអស់រយៈពេលជាច្រើនខែ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

នាវាផ្ទុកយន្តហោះចម្បាំងថ្នាក់ Nimitz-class នេះ ត្រូវគេរាយការណ៍ថា បានធ្វើប្រតិបត្តិការនៅសមុទ្រអារ៉ាប់ អំឡុងសង្រ្គាមជាមួយអ៉ីរ៉ង់។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថៃ នាវិកនិងកងទ័ពអាមេរិកនៃនាវា George H.W. Bush ត្រូវបានគេរំពឹងថា នឹងចំណាយពេលលើ កោះទេសចរណ៍ដ៏ពេញនិយមនៅភាគខាងត្បូងប្រទេសថៃ ដល់ថ្ងៃទី៩ ខែតុលា។

គួរបញ្ជាក់ថា ទស្សនកិច្ចខាងលើ គឺបន្ទាប់ពីនាវាផ្ទុកយន្តហោះចម្បាំងអាមេរិក១គ្រឿងទៀត ឈ្មោះ Abraham Lincoln បានចូលចតនៅកំពង់ផែ Laem Chabang ភាគខាងកើតប្រទេសថៃ កាលពីខែមុន រយៈពេល ៥ថ្ងៃ ជាមួយសមាជិកនាវិកនិងកងម៉ារីនប្រមាណ ៥០០០នាក់ នៅលើនោះ។ អភិបាលទីក្រុង Pattaya បានប៉ាន់ប្រមាណថា ទាហានអាមេរិកម្នាក់ៗពីនាវា Lincoln អាចចំណាយប្រាក់រហូតដល់ ៣០០០បាត ឬស្មើ៨៩ដុល្លារ ក្នុងមួយថ្ងៃ អំឡុងពេលទស្សនកិច្ច កាលពីពេលនោះ។ ប្រទេសថៃ គឺជាសម្ព័ន្ធមិត្តមានសន្ធិសញ្ញាតែមួយគត់របស់សហរដ្ឋអាមេរិក ក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ដីគោក៕