FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

G7 យល់ព្រមបញ្ចេញស្តុកប្រេងម៉ាស៊ូត និងប្រេងឆៅ ក្រោយរងសម្ពាធពីអាមេរិក (Video inside)

03-10-2026 21:45

(ព្រុចសែល)៖ សមាជិកក្នុងក្រុមប្រទេស G7 បានឯកភាពបញ្ចេញប្រេងម៉ាស៊ូត និងប្រេងឆៅ ១០០លានបារ៉ែលពីស្តុកបម្រុងរបស់ខ្លួន ហើយសន្យាថានឹងមិនដាក់កម្រិតលើការនាំចេញថាមពលឡើយ បន្ទាប់ពីមានការដាក់សម្ពាធពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី៣ ខែតុលា ឆ្នាំ២០២៦។

សហរដ្ឋអាមេរិក បានដឹកនាំយុទ្ធនាការដាក់សម្ពាធលើសហភាពអឺរ៉ុប (EU) ឱ្យបញ្ចេញស្តុកប្រេងម៉ាស៊ូតដែលទុកសម្រាប់ប្រើប្រាស់ក្នុងគ្រាអាសន្ន ដោយរដ្ឋបាលលោក ត្រាំព្រមានថាការមិនអនុវត្តតាមអាចនាំឱ្យសហរដ្ឋអាមេរិកហាមឃាត់ការនាំចេញប្រេងម៉ាស៊ូត។ ការហាមឃាត់បែបនេះអាចកាត់បន្ថយការផ្គត់ផ្គង់ទៅកាន់អឺរ៉ុប ជាទីដែលមានការពឹងផ្អែកខ្លាំងលើប្រេងម៉ាស៊ូតរបស់សហរដ្ឋអាមេរិក ហើយអាចបង្កផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដល់ EU។

«ដោយគិតគូរពីការប្តេជ្ញាចិត្តដែលបានបំពេញរួចហើយនោះ យើងនឹងអនុវត្តការប្តេជ្ញាចិត្តរបស់យើងតាមរយៈការបញ្ចេញប្រេងចំនួន ១០០លានបារ៉ែលក្នុងលក្ខណៈសម្របសម្រួលមួយ ដោយមានកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារថាមពលអន្តរជាតិ (IEA)»។ នេះបើតាមសេចក្តីថ្លែងការណ៍រួមរបស់ G7។

សង្គ្រាមអ៉ីរ៉ង់បានជំរុញឱ្យមានការបញ្ចេញស្តុកប្រេងសង្គ្រោះបន្ទាន់ក្នុងបរិមាណដ៏ច្រើនបំផុតមិនធ្លាប់មានចំនួន ៤០០លានបារ៉ែលកាលពីខែមីនា ដែលសម្របសម្រួលដោយទីភ្នាក់ងារថាមពលអន្តរជាតិរួចមកហេីយ។ តាមលោក ត្រាំ អឺរ៉ុបមានស្តុកប្រេងម៉ាស៊ូតច្រើន ហើយនឹងចូលរួមចំណែកសំខាន់ដល់ពិភពលោក ដូចគ្នាទៅនឹងអាមេរិកដែរ៕